ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​មិនមែន​ជាទី​តាំង​ ​មិនមែន​ជា​ឱកាស​ឡើយ​ ​ឯ​ព្រះសមណគោតម​ ​គប្បី​ចុះចូល​មក​ជា​សាវ័ក​ ​របស់​ឧបាលិ​គហបតី​វិញ​ ​ដោយហេតុ​ណា​ ​ហេតុ​នុ៎ះ​ ​ទើប​ជាទី​តាំង​មាន​មែន​។​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ណ្ហើយចុះ​ ​ខ្ញុំ​នឹង​ទៅ​ត្រាតែ​ដឹង​ថា​ ​ឧបាលិ​គហបតី​ ​ចុះចូល​ទៅជា​សាវ័ក​ ​របស់​ព្រះសមណគោតម​មែន​ ​ឬក៏​មិនមែនទេ​។​ ​ម្នាល​តបស្សី​ ​អ្នក​ចូរ​ទៅចុះ​ ​អ្នក​ចូរ​ដឹង​ថា​ ​ឧបាលិ​គហបតី​ ​ចុះចូល​ទៅជា​សាវ័ក​ ​របស់​ព្រះសមណគោតម​មែន​ ​ឬមិន​មែនទេ​។​
 [​៧៧​]​ ​លំដាប់នោះ​ ​ទីឃ​តបស្សី​និគ្រន្ថ​ ​ក៏​ចូល​ទៅកាន់​ផ្ទះ​របស់​ឧបាលិ​គហបតី​។​ ​អ្នករក្សា​ទ្វារ​ ​បានឃើញ​ទីឃ​តបស្សី​និគ្រន្ថ​ ​ដើរមក​អំពី​ចម្ងាយ​ ​លុះ​ឃើញ​ហើយ​ ​ក៏​និយាយ​នឹង​ទីឃ​តបស្សី​និគ្រន្ថ​ដូច្នេះ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​លោក​ចូរ​ឈប់​សិន​ ​កុំ​ចូល​ទៅ​ឡើយ​ ​ពី​ថ្ងៃនេះ​ ​ជាដើម​រៀងទៅ​ ​ឧបាលិ​គហបតី​ ​ចុះចូល​ជា​សាវ័ក​ ​របស់​ព្រះសមណគោតម​ហើយ​ ​បិទទ្វារ​ ​ចំពោះ​ពួក​និ​គ្រន្ថ​បុ្រស​ ​និង​ពួក​និគ្រន្ថ​ស្រី​ ​មិនបាន​បិទទ្វារ​ដល់​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ជា​សាវ័ក​ ​របស់​ព្រះ​មាន​
ថយ | ទំព័រទី ១១៨ | បន្ទាប់