លើអាសនៈខ្ពស់ប្រសើរ ឧត្តម ថ្លៃថ្លា ដោយខ្លួនឯង ហើយប្រាប់អ្នករក្សាទ្វារថា ម្នាលអ្នករក្សាទ្វារជាសំឡាញ់ បើដូច្នោះ ត្រូវអ្នកចូលទៅរក និគន្ថនាដបុត្ត លុះចូលទៅដល់ហើយ និយាយនឹងនិគន្ថនាដបុត្ត យ៉ាងនេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី បាននិយាយដូច្នេះថា បពិត្រលោកដ៏ចំរើន បើលោកចង់ចូលទៅ ក៏ចូលទៅចុះ។ អ្នករក្សាទ្វារ ក៏ទទួលពាក្យឧបាលិគហបតីថា អើអ្នកដ៏ចំរើន ហើយក៏ចូលទៅរកនិគន្ថនាដបុត្ត លុះចូលទៅដល់ហើយ ក៏និយាយនឹងនិគន្ថនាដបុត្ត ដូច្នេះថា បពិត្រលោកដ៏ចំរើន ឧបាលិគហបតី បាននិយាយយ៉ាងនេះថា បពិត្រលោកដ៏ចំរើន បើលោកចង់ចូលទៅ ក៏ចូលទៅចុះ។ លំដាប់នោះ និគន្ថនាដបុត្ត ព្រមទាំងនិគន្ថបរិស័ទច្រើនរូប ក៏ចូលទៅកាន់ក្លោងទ្វារជាកណ្តាល។
[៧៩] កាលពីដើម បើឧបាលិគហបតី បានឃើញនិគន្ថនាដបុត្ត មកអំពីចម្ងាយ ក្នុងកាលណា លុះឃើញហើយ ក៏ក្រោកទៅទទួល ក្នុងកាលនោះ
[៧៩] កាលពីដើម បើឧបាលិគហបតី បានឃើញនិគន្ថនាដបុត្ត មកអំពីចម្ងាយ ក្នុងកាលណា លុះឃើញហើយ ក៏ក្រោកទៅទទួល ក្នុងកាលនោះ