ហើយ​យក​សំពត់​បង់ក​ ​ជូតសំអាត​អាសនៈ​ដ៏​ខ្ពង់ខ្ពស់​ប្រសើរ​ ​ឧត្តម​ ​ថ្លៃថ្លា​ ​ហើយ​គ្រាហ៍​ឡើង​ទៅ​អង្គុយ​ ​តែ​ពេលនេះ​ ​ឧបាលិ​គហបតី​នោះ​ ​ត្រឡប់ទៅ​ជា​ឡើង​អង្គុយ​លើ​អាសនៈ​ដ៏​ខ្ពង់ខ្ពស់​ ​ប្រសើរ​ ​ឧត្តម​ ​ថ្លៃថ្លា​ខ្លួនឯង​វិញ​ ​ហើយក៏​និយាយ​នឹង​និ​គន្ថ​នាដ​បុត្ត​ថា​ ​នែ​គហបតី​ដ៏​ចំរើន​ ​អាសនៈ​មាន​គ្រប់គ្រាន់​ ​បើ​អ្នក​ត្រូវការ​ ​ចូរ​អង្គុយ​ចុះ​។​ ​កាលបើ​ឧបាលិ​គហបតី​ ​និយាយ​យ៉ាងនេះ​ហើយ​ ​និ​គន្ថ​នាដ​បុត្ត​ ​ក៏​និយាយ​នឹង​ឧបាលិ​គហបតី​ ​ដូច្នេះ​វិញ​ថា​ ​ម្នាល​គហបតី​ ​អ្នក​ឆ្កួត​ទេ​ឬ​ ​ម្នាល​គហបតី​ ​អ្នកឯង​លីលា​ទេ​ឬ​ ​អ្នក​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​នឹង​ទៅលើ​ក​វាទៈ​ ​របស់​ព្រះសមណគោតម​ ​លុះ​ទៅ​ហើយ​ ​ម្តេច​ឡើយ​ ​ក៏​ត្រឡប់ជា​ពាក់​ឃ្នាប​ ​គឺ​វាទៈ​ដ៏​ធំ​លើ​ក្បាល​មកវិញ​ ​ម្នាល​គហបតី​ ​ដូចជា​បុរស​នាំ​អណ្ឌៈ​ដើរទៅ​ ​ក៏​ត្រឡប់​នាំ​យក​អណ្ឌៈ​ ​ដែលគេ​កាត់ចេញ​ ​ដើរមក​វិញ​ ​ម្នាល​គហបតី​ ​ពុំ​នោះ​សោត​ ​ដូចជា​បុរស​នាំ​យក​ភ្នែក​ជា​ល្អ​ដើរទៅ​ ​ត្រឡប់​នាំ​យក​ភ្នែក​ដែលគេ​ឆ្កៀល​ចេញ​ ​ដើរមក​វិញ​ ​ម្នាល​គហបតី​ ​អ្នក​ក៏​យ៉ាងហ្នឹង​ដែរ​ ​និយាយ​ថា​ ​បពិត្រ​លោក​ដ៏​ចំរើន​ ​ខ្ញុំ​នឹង​ទៅលើ​ក​វាទៈ​ ​របស់​ព្រះសមណគោតម​ ​
ថយ | ទំព័រទី ១២៤ | បន្ទាប់