[​៨៥​]​ ​នែ​បុ​ណ្ណៈ​ ​តាមពិត​ ​តថាគត​មិន​ចង់​ប្រាប់​អ្នក​ទេ​ ​(​បាន​ជា​ពោល​ឃាត់​)​ថា​ ​ម្នាល​បុ​ណ្ណៈ​ ​ណ្ហើយ​ ​ពាក្យ​នុ៎ះ​ ​ចូរ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​ពាក្យ​នុ៎ះ​ ​នឹង​តថាគត​ឡើយ​ ​តែថា​ ​ណ្ហើយចុះ​ ​តថាគត​នឹង​ប្រាប់​ដល់​អ្នក​ ​ម្នាល​បុ​ណ្ណៈ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ចំរើន​ ​កុក្កុរ​វត្ត​(​១​)​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំ​រើ​នកុ​ក្កុ​រសី​ល​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំ​រើ​នកុ​ក្ក​រចិត្ត​(​២​)​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំ​រើ​នកុ​ក្ក​រា​កប្បៈ​(​៣​)​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​បុគ្គល​នោះ​ ​លុះ​បាន​ចំ​រើ​នកុ​ក្ក​រ​វត្ត​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំ​រើ​នកុ​ក្ក​រសី​ល​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំ​រើ​នកុ​ក្កុ​រចិត្ត​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំ​រើ​នកុ​ក្កុ​រា​កប្បៈ​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ហើយ​ ​ដល់​ទំ​លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏បាន​ទៅ​កើតជា​មួយ​នឹង​សុនខ​ទាំងឡាយ​ ​ប្រសិនបើ​សេនិយ​អ​ចេ​លនោះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​គង់​បាន​ជា​ទេវតា​ធំ​ ​ឬ​ជា​ទេវតា​ណាមួយ​ ​ដោយ​សីល​នេះ​ផង​ ​ដោយ​វត្ត​នេះ​ផង​ ​ដោយ​តបៈ​នេះ​ផង​ ​ដោយ​ព្រហ្មចរិយៈ​នេះ​ផង​ ​ពុំខាន
​(​១​)​ ​កាន់​យក​នូវ​ការប្រព្រឹត្តិ​ដូចជា​ឆ្កែ​។​ ​(​២​)​ ​ចិត្ត​របស់​ឆ្កែ​ ​ឬ​គំនិត​ដែល​ឆ្កែ​តែង​គិតថា​ ​អញ​នឹង​ធ្វើ​នូវ​អំពើ​ដែល​ឆ្កែ​ទាំងឡាយ​ត្រូវ​ធ្វើ​ ​តាំងពី​ថ្ងៃនេះ​ជាដើម​ទៅ​។​ ​(​៣​)​ ​ធ្វើ​នូវ​ដំណើរ​ ​ដើរ​ ​ឈរ​ ​អង្គុយ​ ​ដេក​ ​ឬ​ធ្វើ​នូវ​ឧច្ចារៈ​ ​និង​បស្សាវៈ​ដូចជា​ឆ្កែ​ ​កាលបើ​ឃើញ​ជន​ទាំងឡាយ​ដទៃ​ហើយ​ ​ក៏​ញេញធ្មេញ​ ​បង្ហាញ​ហើយ​ ​ធ្វើដំណើរ​ដើរទៅ​។​
ថយ | ទំព័រទី ១៣៧ | បន្ទាប់