ទិដ្ឋិ​របស់​សេនិយ​អ​ចេ​លនោះ​ ​ឈ្មោះថា​ ​មិច្ឆាទិដ្ឋិ​ ​នែ​បុ​ណ្ណៈ​ ​តថាគត​ ​ពោល​ថា​ ​បណ្តា​គតិ​ទាំងឡាយ​ពីរ​ ​គតិ​ណាមួយ​ ​គឺ​នរក​ ​ឬ​កំណើត​នៃ​តិរច្ឆាន​ ​ជា​របស់​បុគ្គល​ដែល​មានចិត្ត​តាំងនៅ​ក្នុង​មិច្ឆាទិដ្ឋិ​ពិត​ ​នែ​បុ​ណ្ណៈ​ ​កុក្កុរ​វត្ត​ ​ដែល​បុគ្គល​បាន​ធ្វើឲ្យ​ពេញ​ ​បើ​មិនកើត​ក្នុង​នរក​ ​ក៏​គង់​ទៅ​កើតជា​មួយ​នឹង​សុនខ​ទាំងឡាយ​ ​ពុំលែង​ឡើយ​។​ ​កាលដែល​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​យ៉ាងនេះ​ហើយ​ ​សេនិយ​អ​ចេល​ ​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​ក៏​ទ្រហោយំ​ ​សម្រក់​ទឹកភ្នែក​។​
 [​៨៦​]​ ​លំដាប់នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​មាន​ព្រះបន្ទូល​នឹង​បុណ្ណ​កោ​លិ​យ​បុត្រ​ ​អ្នក​សមាទាន​គោវត្ត​ ​យ៉ាងនេះ​ថា​ ​នែ​បុ​ណ្ណៈ​ ​តថាគត​ ​មិនបាន​ចង់និយាយ​ហេតុ​នុ៎ះ​ ​ដល់​អ្នក​សោះ​ ​(​បាន​ជា​ពោល​ឃាត់​ថា​)​ ​នែ​បុ​ណ្ណៈ​ ​ណ្ហើយ​ ​ពាក្យ​នុ៎ះ​ ​ចូរ​លើកទុក​ចុះ​ ​អ្នក​កុំ​សួរ​ពាក្យ​នុ៎ះ​ ​នឹង​តថាគត​ឡើយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​មិន​យំ​ ​ចំពោះ​ព្យាករណ៍​ ​ដែល​ព្រះមានព្រះភាគ​ ​សំដែង​ដល់​ខ្ញុំ​ព្រះអង្គ​យ៉ាងនេះ​ទេ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បាន​ជា​ខ្ញុំ​ព្រះអង្គ​យំ​ ​ព្រោះ​ខ្ញុំ​ព្រះអង្គ​ ​បាន​បំពេញ​ ​សមា​ទា​នកុ​ក្កុ​រ​វត្ត​នេះ​ ​អស់កាលជាយូរអង្វែង​មក​ហើយ​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​បុណ្ណ​កោ​លិ​យ​បុត្រ​ ​ជា​អ្នក​សមាទាន​គោវត្ត​នេះ​ ​គេ​បាន​បំពេញ​ ​សមាទាន​គោវត្ត​នោះ​ ​អស់កាលជាយូរអង្វែង​មក​ហើយ​ដែរ​ ​គេ​មាន​គតិ​ដូចម្តេច​
ថយ | ទំព័រទី ១៣៨ | បន្ទាប់