មាន​បរលោក​ដូចម្តេច​។​ ​នែ​សេ​និយៈ​ ​ណ្ហើយ​ ​ពាក្យ​នុ៎ះ​ ​ចូរ​លើកទុក​ ​អ្នក​កុំ​សួរ​ពាក្យ​នុ៎ះ​ ​នឹង​តថាគត​ឡើយ​។​ ​សេនិយ​អ​ចេល​ ​បាន​ក្រាបទូល​ ​ជា​គំរប់​ពីរ​ដង​ផង​។​បេ​។​ ​សេនិយ​អ​ចេល​ ​អ្នក​សមា​ទា​នកុ​ក្កុ​រ​វត្ត​ ​ក៏​ក្រាបទូល​ព្រះមានព្រះភាគ​ ​ជា​គំរប់៣ដង​ទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​បុណ្ណ​កោ​លិ​យ​បុត្រ​នេះ​ ​ជា​អ្នក​សមាទាន​គោវត្ត​ ​គេ​បាន​បំពេញ​ ​បាន​សមាទាន​គោវត្ត​នោះ​ ​អស់កាលជាយូរអង្វែង​មក​ហើយ​ ​គេ​មាន​គតិ​ដូចម្តេច​ ​មាន​បរលោក​ដូចម្តេច​។​ ​ម្នាល​សេ​និយៈ​ ​តថាគត​ ​មិន​ចង់​ប្រាប់​ដល់​អ្នក​សោះ​ ​(​បាន​ជា​ពោល​ឃាត់​)​ ​ថា​ ​នែ​សេ​និយៈ​ ​ណ្ហើយ​ ​ពាក្យ​នុ៎ះ​ ​ចូរ​លើកទុក​ ​អ្នក​កុំ​សួរ​ពាក្យ​នុ៎ះ​ ​នឹង​តថាគត​ឡើយ​។​ ​តែថា​ ​ណ្ហើយចុះ​ ​តថាគត​នឹង​ប្រាប់​ដល់​អ្នក​ ​ម្នាល​សេ​និយៈ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ចំរើន​ ​គោវត្ត​(​១​)​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំរើន​គោ​សីល​(​២​)​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំរើន​គោ​ចិត្ត​(​៣​)​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​ចំរើន​គ​វា​កប្បៈ​(​៤​)​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​លុះ​បុគ្គល​នោះ​ ​បាន​ចំរើន​គោវត្ត​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​បាន​ចំរើន​គោ​សីល​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​បាន​ចំរើន​គោ​ចិត្ត​ ​ឲ្យ​បរិបូណ៌​ ​ឥតមាន​ចន្លោះ​ ​
​(​១​)​ ​កាន់​យក​នូវ​ការប្រព្រឹត្តិ​ដូចជា​គោ​។​ ​(​២​)​ ​ប្រក្រតី​ ​ឬ​មារយាទ​របស់​គោ​។​ ​(​៣​)​ ​ចិត្ត​របស់​គោ​ ​ឬ​គំនិត​ដែល​គោ​តែង​គិត​យ៉ាង​ណាៗ​។​ ​(​៤​)​ ​ដូចគ្នា​នឹង​កុក្កុរា​កប្បៈ​ ​ប្លែក​គ្នា​តែ​សុនខ​ ​ញេញធ្មេញ​ ​គោត្រ​ឡប់​ទៅជា​ដំឡើង​ស្លឹកត្រចៀក​ ​អួត​ដល់គ្នា​ប៉ុណ្ណោះ​។​
ថយ | ទំព័រទី ១៣៩ | បន្ទាប់