ពហុវេទនីយសូត្រ ទី៩
[៩៧] ខ្ញុំបានស្តាប់មកយ៉ាងនេះ។ សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបក្រុងសាវត្ថី។ លំដាប់នោះ មានជាងឈើម្នាក់ ឈ្មោះ បញ្ចកង្គៈ(១) ចូលទៅរកព្រះថេរៈ ឈ្មោះឧទាយីមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះឧទាយីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។
[៩៨] លុះជាងឈើឈ្មោះ បញ្ចកង្គៈ នោះ អង្គុយក្នុងទីសមគួរហើយ បាននិយាយនឹងព្រះឧទាយីមានអាយុយ៉ាងនេះថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាដែលព្រះមានព្រះភាគ ទ្រង់សំដែងហើយ មានប៉ុន្មានយ៉ាង។ ព្រះឧទាយីតបថា ម្នាលគហបតី វេទនា ដែលព្រះមានព្រះភាគ ទ្រង់សំដែង មាន៣យ៉ាង គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែងហើយ។ បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនទ្រង់សំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែងតែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន
(១) អដ្ឋកថា ថា ប្រកបដោយអង្គ៥ គឺកាំបិត១ ពូថៅ១ ពន្លាក១ អន្លូង១ ស្នូកបន្ទាត់១។