ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះសេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ បាននិយាយនឹងជាងឈើ ឈ្មោះបញ្ចកង្គៈ ជាគំរប់ពីរដងថា ម្នាលគហបតី ព្រះមានព្រះភាគ មិនទ្រង់សំដែងតែត្រឹមវេទនាពីរទេ វេទនាទាំង៣ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ក៏ព្រះមានព្រះភាគ ទ្រង់សំដែងដែរ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែងហើយ។ ឯជាងឈើឈ្មោះបញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយីមានអាយុ ជាគំរប់ពីរដងថា បពិត្រព្រះឧទាយីដ៏ចំរើន វេទនាទាំង៣ ព្រះមានព្រះភាគ មិនទ្រង់សំដែងទេ ព្រះមានព្រះភាគ ទ្រង់សំដែងតែវេទនាពីរគឺ សុខវេទនា១ ទុក្ខវេទនា១ បពិត្រលោកដ៏ចំរើន ឯអទុក្ខមសុខវេទនានោះ ព្រះមានព្រះភាគ ទ្រង់សំដែងចំពោះតែសេចក្តីសុខដ៏ល្អិតឧត្តម។ ព្រះឧទាយីមានអាយុ បាននិយាយនឹងជាងឈើឈ្មោះ បញ្ចកង្គៈ ជាគំរប់បីដងទៀតថា ម្នាលគហបតី ព្រះមានព្រះភាគ មិនទ្រង់សំដែងតែត្រឹមវេទនាពីរទេ វេទនា៣ គឺសុខវេទនា១ ទុក្ខវេទនា១ អទុក្ខមសុខវេទនា១ ក៏ព្រះមានព្រះភាគ ទ្រង់សំដែងដែរ ម្នាលគហបតី វេទនាទាំង៣នេះឯង ព្រះមានព្រះភាគ ទ្រង់សំដែងហើយ។ ជាងឈើឈ្មោះ បញ្ចកង្គៈ បាននិយាយនឹងព្រះឧទាយីមានអាយុ ជាគំរប់បីដងទៀតថា បពិត្រ