វាចា​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ ​សម្មាវាចា​។​ ​បុគ្គល​ពោល​នូវ​បរលោក​ ​ដែល​មាន​ពិតមែន​ថា​ ​បរលោក​មាន​មែន​ ​បុគ្គល​នោះ​ ​ឈ្មោះថា​ធ្វើ​ ​មិន​ធ្វើ​នូវ​សឹកសត្រូវ​ ​ដល់​ព្រះអរហន្ត​ ​ដែល​ជ្រាប​ច្បាស់​ ​នូវ​បរលោក​ទាំងនោះ​ឡើយ​។​ ​បុគ្គល​ពន្យល់​អ្នកដទៃ​ ​ឲ្យ​យល់​ ​នូវ​បរលោក​ ​ដែល​មាន​ពិតមែន​ថា​ ​បរលោក​មាន​មែន​ ​សេចក្តី​ពន្យល់​ ​របស់​បុគ្គល​នោះ​ ​ឈ្មោះថា​ជា​ ​សទ្ធម្ម​សញ្ញ​ត្តិ​ ​គឺ​ពន្យល់​តាម​ព្រះ​សទ្ធម្ម​ ​ហើយក៏​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បង្អាប់​បុគ្គល​ដទៃ​ ​ដោ​យស​ទ្ធម្មសញ្ញ​ត្តិ​នោះ​ឡើយ​។​ ​មួយវិញទៀត​ ​បុគ្គល​លះបង់​នូវ​ភាវៈ​ ​ជា​អ្នក​ទ្រុស្តសីល​ ​អំពី​កាលមុន​ពិត​ ​ហើយ​តាំង​ទុក​នូវ​ភាវៈ​ ​ជា​អ្នកមានសីល​ល្អ​ ​នេះ​ឈ្មោះថា​ ​សម្មាទិដ្ឋិ​ ​សម្មាសង្កប្បៈ​ ​សម្មាវាចា​ ​មិនជា​សឹកសត្រូវ​ ​ចំពោះ​ព្រះ​អរិយៈ​ទាំងឡាយ​ ​ជា​អ្នក​ពន្យល់​តាម​ព្រះ​សទ្ធម្ម​ ​ហៅថា​ ​មិន​លើ​ក​តំ​កើង​ខ្លួនឯង​ ​មិន​បង្អាប់​បុគ្គល​ដទៃ​។​ ​កុសលធម៌​ ​មាន​ច្រើន​ទាំងអម្បាល​នេះ​ ​តែង​កើតឡើង​ព្រម​ ​ព្រោះ​មាន​សម្មាទិដ្ឋិ​ ​ជា​បច្ច័យ​យ៉ាងនេះ​។​
 [​១០៩​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ឃើញ​ ​ក្នុង​លទ្ធិ​ ​របស់​ពួក​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដូច្នេះ​ថា​ ​បើ​បរលោក​មាន​មែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​
ថយ | ទំព័រទី ១៧៩ | បន្ទាប់