មុខ​ជា​នឹង​ទៅកាន់​សុគតិ​សួគ៌​ ​ទេវលោក​ ​យ៉ាងនេះ​។​ ​បើ​បរលោក​ ​មិន​មាន​ដោយពិត​ទេ​ ​ពាក្យ​របស់​សមណព្រាហ្មណ៍​ដ៏​ចំរើន​ទាំងនោះ​ ​ឈ្មោះថា​ ​ជា​ពាក្យពិត​ ​តែថា​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​សរសើរ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ថា​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​ជា​អ្នកមានសីល​ ​ជា​សម្មាទិដ្ឋិ​ ​ជា​អ​ត្ថិ​ក​វាទ​។​ ​បើ​បរលោក​មាន​មែន​ ​បុរស​បុគ្គល​ដ៏​ចំរើន​នេះ​ ​ទទួលយក​ជ័យជំនះ​ ​ក្នុង​ចំណែក​ទាំងពីរ​ ​គឺ​អ្នកប្រាជ្ញ​ទាំងឡាយ​សរសើរ​ ​ក្នុង​បច្ចុប្បន្ន​នេះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​បន្ទាប់​អំពី​មរណៈ​ទៅ​ ​នឹង​ទៅកាន់​សុគតិ​សួគ៌​ ​ទេវលោក​។​ ​អប​ណ្ណ​ក​ធម៌​នេះ​ ​ដែល​បុគ្គល​ធ្វើឲ្យ​ពេញលេញ​ ​សមាទាន​ល្អ​ហើយ​ ​ក៏​ផ្សាយ​ទៅតាម​វាទៈ​ ​របស់​ខ្លួន​ ​ដោយ​ចំណែក​ទាំងពីរ​ ​ហើយ​វៀរបង់​ ​នូវ​ហេតុ​ជាទី​តាំង​ ​នៃ​អកុសល​បាន​។​
 [​១១០​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​បុគ្គល​ធ្វើបាប​ដោយខ្លួនឯង​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ ​កាត់​ ​(​អវយវៈ​គេ​)​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​ធ្វើ​គេ​ឲ្យ​សោកសៅ
ថយ | ទំព័រទី ១៨០ | បន្ទាប់