ទុកជា​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងជើង​ ​ហើយ​ឲ្យ​ទាន​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ឲ្យ​ ​បូជា​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បូជា​ ​បុណ្យ​ ​មានអំពើ​នោះ​ជាហេតុ​ ​នៃ​បុគ្គល​នោះ​ ​មិន​មាន​ទេ​ ​អំពើ​បុណ្យ​ ​មិន​មក​ឲ្យផល​ ​ដល់​បុគ្គល​នោះ​ឡើយ​ ​បុណ្យ​មិន​មាន​ ​ដោយ​ការ​ឲ្យ​ទាន​ ​ដោយ​ការ​ទូន្មាន​នូវ​ឥន្ទ្រិយ​ ​ដោយ​ការ​សង្រួមកាយ​វាចា​ ​ដោយ​ពោល​ពាក្យសច្ចៈ​ទេ​ ​បុណ្យ​មិន​មាន​មកដល់​បុគ្គល​នោះ​ទេ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​មាន​សមណព្រាហ្មណ៍​ពួក​មួយ​ ​មាន​វាទៈ​ជា​សឹកសត្រូវ​ ​ដោយ​ត្រង់​ ​ទៅ​រក​សមណព្រាហ្មណ៍​ទាំងនោះ​ហើយ​ ​ពោល​យ៉ាងនេះ​ថា​ ​បុគ្គល​ធ្វើបាប​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​ ​កាត់​អវយវៈ​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​ធ្វើ​គេ​ឲ្យ​សោកសៅ​ ​ឬ​ប្រើ​អ្នកដទៃ​ ​ឲ្យ​ធ្វើ​គេ​ឲ្យ​សោកសៅ​ ​ធ្វើ​គេ​ឲ្យ​លំបាក​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​គេ​ឲ្យ​លំបាក​ ​ធ្វើ​គេ​ឲ្យ​ញាប់ញ័រ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ធ្វើ​គេ​ឲ្យ​ញាប់ញ័រ​ ​សំឡាប់​សត្វ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សំ​លាប់​ ​កាន់​យក​ទ្រព្យ​ ​ដែលគេ​មិនបាន​ឲ្យ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាន់​យក​ ​កាត់​ទី​ ​ត​ផ្ទះ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​កាត់​ ​ប្លន់​ពួក​អ្នកស្រុក​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ប្លន់​ ​ប្លន់​យក​ទ្រព្យ​តែ​ផ្ទះ​មួយ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ប្លន់​ ​ឈរ​ចាំ​ដណ្តើម​ទ្រព្យ​គេ​ក្បែរផ្លូវ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ឈរ​ចាំ​ដណ្តើម​ ​លួច​ភរិយា​បុគ្គល​ដទៃ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​លួច​ ​ពោល​ពាក្យ​កុហក​ ​ឬ​ប្រើ
ថយ | ទំព័រទី ១៨២ | បន្ទាប់