អ្នកដទៃ​ឲ្យ​កុហក​ ​(​បុគ្គល​នោះ​)​ ​ឈ្មោះថា​ ​ធ្វើបាប​ ​ទុកជា​បុគ្គល​ណា​ ​ធ្វើ​សត្វ​ទាំងឡាយ​ ​លើ​ផែនដី​នេះ​ ​ដោយ​គ្រឿងចក្រ​ ​មាន​ខ្នងកង់​ដ៏​មុត​ ​ដូចជា​កាំបិតកោរ​ ​ឲ្យ​មាន​គំនរ​សាច់​តែមួយ​ ​ឲ្យ​មាន​ពំនូក​សាច់​តែមួយ​ ​បាប​ ​ដែល​មានអំពើ​នោះ​ ​ជាហេតុ​ ​តែង​មាន​ ​បាប​នៃ​បុគ្គល​ ​(​នោះ​)​ ​មាន​ ​ទុកជា​បុគ្គល​ឆ្លង​ទៅ​ ​កាន់​ត្រើយ​ទន្លេ​គង្គា​ខាងត្បូង​ ​ហើយ​សំ​លាប់​សត្វ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​សំ​លាប់​ ​កាត់​អវយវៈ​គេ​ ​ឬ​ប្រើ​គេ​ឲ្យ​កាត់​ ​បៀតបៀន​គេ​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បៀតបៀន​ ​បាប​មានអំពើ​នោះ​ជាហេតុ​ ​តែង​មាន​ ​បាន​នៃ​បុគ្គល​នោះ​ ​មាន​ ​ចំណែក​បុគ្គល​ឆ្លង​ទៅកាន់​ត្រើយ​ទន្លេ​គង្គា​ខាងជើង​ ​ហើយ​ឲ្យ​ទាន​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​ឲ្យ​ ​បូជា​ ​ឬ​ប្រើ​អ្នកដទៃ​ឲ្យ​បូជា​ ​បុណ្យ​ ​មានអំពើ​នោះ​ជាហេតុ​ ​តែង​មាន​ ​បុណ្យ​ ​នៃ​បុគ្គល​នោះ​ ​មាន​ ​បុណ្យ​ ​មាន​ ​ដោយ​ការ​ឲ្យ​ទាន​ ​ដោយ​ការ​ទូន្មាន​នូវ​ឥន្ទ្រិយ​ ​ដោយ​ការ​សង្រួមកាយ​វាចា​ ​ដោយ​ពោល​ពាក្យសច្ចៈ​ ​បុណ្យ​នៃ​បុគ្គល​ ​(​នោះ​)​ ​តែង​មាន​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​សំគាល់ហេតុ​នោះ​ ​ដូចម្តេច​ ​សមណព្រាហ្មណ៍​ទាំងនេះ​ ​មាន​វាទៈ​ជា​សឹកសត្រូវ​ ​ដោយ​ត្រង់​ទៅ​រកគ្នា​នឹងគ្នា​ ​មិនមែន​ឬ​។​ ​ព្រះករុណា​ព្រះអង្គ​។​
ថយ | ទំព័រទី ១៨៣ | បន្ទាប់