លះបង់​ញាតិវង្ស​ច្រើន​ក្តី​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​រួច​ស្លៀកដណ្តប់​សំពត់​ជ្រលក់​ទឹកចត់​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​
 [​១២​]​ ​លុះ​ជន​នោះ​បួស​យ៉ាងនេះ​ហើយ​ ​ដល់​ព្រមដោយ​សិក្ខា​ ​និង​សាជី​វៈ​សម្រាប់​ភិក្ខុ​ទាំងឡាយ​ ​ហើយ​លះ​បាណាតិបាត​ ​ជា​អ្នក​វៀរចាក​បាណាតិបាត​ ​ដាក់ចុះ​នូវ​អាជ្ញា​ ​ដាក់ចុះ​នូវ​គ្រឿង​សស្ត្រា​ ​មាន​សេចក្តី​អៀនខ្មាស​ ​ប្រកបដោយ​សេចក្តី​អាណិតអាសូរ​ ​ជា​អ្នកមាន​សេចក្តី​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ដល់​សត្វ​មានជីវិត​ទាំងពួង​ ​ជា​អ្នក​លះ​អទិន្នាទាន​ ​វៀរចាក​អទិន្នាទាន​ ​កាន់​យក​តែ​ទ្រព្យ​ដែលគេ​ឲ្យ​ ​ប្រាថ្នា​តែ​ទ្រព្យ​ ​ដែលគេ​ឲ្យ​ ​មានខ្លួន​ស្អាត​ ​មិនមែន​ជា​អ្នក​ល្មួច​ ​ជា​អ្នក​លះ​អព្រហ្មចរិយ​ធម៌​ ​ប្រព្រឹត្ត​ព្រហ្មចរិយ​ធម៌​ ​ប្រព្រឹត្ត​ឆ្ងាយ​ ​វៀរចាក​មេថុន​ ​ជា​ធម៌​សម្រាប់​អ្នកស្រុក​ ​ជា​អ្នក​លះ​មុសាវាទ​ ​វៀរចាក​មុសាវាទ​ ​ពោល​តែ​ពាក្យពិត​ ​ត​តែ​ពាក្យពិត​ ​មានសំដី​ខ្ជាប់ខ្ជួន​ ​គួរឲ្យ​អ្នកផង​ជឿ​បាន​ ​មិន​ពោល​ពាក្យ​ឲ្យ​ខុស​ចំពោះ​សត្វលោក​ ​ជា​អ្នក​លះ​បិ​សុ​ណា​វាចា​ ​វៀរចាក​បិ​សុ​ណា​វាចា​ ​ឮ​អំពី​ទីនេះ​ ​មិន​នាំ​យក​ទៅ​ប្រាប់​ទីនោះ​ ​ដើម្បី​បំបែកពួក​ជន​នេះ​ ​ឬឮ​ក្នុង​ទីឯណោះ​ ​មិន​នាំមក​ប្រាប់​ដល់​ពួក​ជន​នេះ​ ​ដើម្បី​បំបែកពួក​ជន​ឯណោះ​
ថយ | ទំព័រទី ១៩ | បន្ទាប់