ពាក្យពិត​ ​ហេតុនេះ​ ​ទើប​យក​ជាទី​តាំង​បាន​ប្រាកដ​ ​យើង​នឹង​បរិនិព្វាន​ ​ក្នុង​បច្ចុប្បន្ន​នេះ​។​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ដ៏​ចំរើន​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​ការ​រលត់​នៃ​ភព​ ​ដោយ​ប្រការ​ទាំងពួង​ ​មិន​មាន​ ​សេចក្តី​យល់​នេះ​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ក៏​ប្រព្រឹត្តទៅ​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​ត្រេកត្រអាល​ ​ក្នុង​ទី​ជិត​ ​នៃ​សំយោគ​ធម៌​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​រីករាយ​ ​ក្នុង​ទី​ជិត​ ​នៃ​សេចក្តី​ចូលចិត្ត​ស៊ប់​ ​ក្នុង​ទី​ជិត​ ​នៃ​ឧបាទាន​ ​មួយទៀត​ ​សមណព្រាហ្មណ៍​ទាំងឡាយ​ ​ដ៏​ចំរើន​ណា​ ​មាន​វាទៈ​យ៉ាងនេះ​ ​មាន​ទិដ្ឋិ​យ៉ាងនេះ​ថា​ ​កិរិយា​រលត់​ទៅ​នៃ​ភព​ ​មាន​ ​ដោយ​ប្រការ​ទាំងពួង​ ​សេចក្តី​យល់​នេះ​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ប្រព្រឹត្តទៅ​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​មិន​ត្រេកត្រអាល​ ​ក្នុង​ទី​ជិត​នៃ​អ​សំយោគ​ធម៌​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​មិន​រីករាយ​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​មិន​ចូលចិត្ត​ស៊ប់​ ​ក្នុង​ទី​ជិត​នៃ​សេចក្តី​មិន​មាន​ឧបាទាន​។​ ​វិញ្ញុបុរស​នោះ​ ​ពិចារណា​ឃើញ​ដូច្នេះហើយ​ ​ក៏​ប្រតិបត្តិ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​ប្រាសចាក​រាគៈ​ ​ដើម្បី​រំលត់​ភព​ទាំងឡាយ​។​
 [​១២២​]​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ទាំងឡាយ​ក្នុង​លោក​ ​មាន៤ពួក​នេះ​ ​បុគ្គល​ទាំង៤ពួក​ ​តើ​ដូចម្តេច​ខ្លះ​ ​ម្នាល​គហបតី​ទាំងឡាយ​
ថយ | ទំព័រទី ២០៣ | បន្ទាប់