លះ​មារយាទ​ល្អ​ចេញ​ ​ប្រព្រឹត្ត​ស៊ី​លិទ្ធ​ដៃ​។​ ​សេចក្តី​ពិស្តារ​ ​ដូចគ្នា​នឹង​កន្ទ​រក​សូត្រ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ប្រកប​ព្យា​យា​មរឿយៗ​ ​ញុំាង​កាយ​ ​ឲ្យ​ក្តៅ​ក្រហល់ក្រហាយ​ ​មាន​ប្រការ​ផ្សេង​ៗ​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​ខ្លួនឯង​ ​មាន​សភាព​យ៉ាងនេះ​ ​បុគ្គល​នេះ​ ​ហៅថា​ ​អ​ត្ត​ន្ត​បៈ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ឈ្មោះ​ ​បរន្តបៈ​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ក្នុង​លោក​នេះ​ ​ជា​អ្នកសម្លាប់​ចៀម​ ​ចិញ្ចឹមជីវិត​ ​សំ​លាប់​ជ្រូក​ ​ចិញ្ចឹមជីវិត​។​បេ​។​ ​ឬក៏​បុគ្គល​ណាមួយ​ ​មានការ​ងារ​វឹកវរ​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​បរន្តបៈ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ចុះ​បុគ្គល​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​ខ្លួនឯង​ ​ឈ្មោះ​ ​អ​ត្ត​ន្ត​បៈ​ផង​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​នូវ​បុគ្គល​ដទៃ​ ​ឈ្មោះ​បរន្តបៈ​ផង​ ​តើ​ដូចម្តេច​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​គឺ​ស្តេច​ ​ជា​ក្សត្រិយ៍​ ​ដែល​បាន​មុទ្ធាភិសេក​ហើយ​។​បេ​។​ ​ក៏​បុគ្គល​ទាំងនោះ​ ​តែង​មាន​សេចក្តី​តក់ស្លុត​ដោយ​អាជ្ញា​ ​តក់ស្លុត​ដោយ​ភ័យ​ ​មានមុខ​ទទឹក​ដោយ​ទឹកភ្នែក​ ​ទួញ​យំ​ ​ធ្វើការងារ​ទាំងឡាយ​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​ខ្លួនឯង​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​
ថយ | ទំព័រទី ២០៥ | បន្ទាប់