អ​ត្ត​ន្ត​បៈ​ផង​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ហៅថា​ ​បរន្តបៈ​ផង​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​បុគ្គល​ប្រកប​ព្យា​យា​មរឿយៗ​ ​មិន​ដុត​កំ​ដៅ​ខ្លួនឯង​ ​ហៅថា​ ​នេ​វត្តន្តបៈ​ផង​ ​ជា​អ្នក​ប្រកប​ព្យា​យា​មរឿយៗ​ ​មិន​ដុត​កំ​ដៅ​បុគ្គល​ដទៃ​ ​ហៅថា​ ​នប​រន្ត​បៈ​ផង​ ​តើ​ដូចម្តេច​ ​អន​ត្ត​ន្ត​បៈ​ ​និង​អ​បរ​ន្តប​បុគ្គល​នោះ​ ​លែង​មាន​សេចក្តី​ស្រេកឃ្លាន​ ​មានទុក្ខ​រំលត់​ហើយ​ ​មាន​ត្រជាក់​កើត​ហើយ​ ​មាន​ប្រក្រតី​ទទួល​សេចក្តី​សុខ​ ​មានខ្លួន​ដូចជា​ព្រហ្ម​ ​នៅក្នុង​បច្ចុប្បន្ន​នេះ​។​ ​ម្នាល​គហបតី​ទាំងឡាយ​ ​ព្រះ​តថាគត​ ​ជា​អរហន្ត​ ​សម្មាសម្ពុទ្ធ​ ​កើតឡើង​ក្នុង​លោក​នេះ​។​បេ​។​ ​ព្រះ​តថាគត​នោះ​ ​លះបង់​នីវរណធម៌​ ​ទាំង៥នេះ​ ​ដែល​ជា​ឧបក្កិលេស​ ​ក្នុង​ហឫទ័យ​ ​ជា​ធម៌​ធ្វើ​បញ្ញា​ឲ្យ​ថយ​កំឡាំង​ ​មាន​ហឫទ័យ​ស្ងាត់​ ​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ក៏​ចូល​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សេចក្តី​ស្ងប់ស្ងាត់​ ​ជា​អារម្មណ៍​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ហើយ​ ​ក៏បាន​ដល់​ទុតិយជ្ឈាន​ ​ដែល​មាន​ក្នុង​ខ្លួន​ជាទី​ជ្រះថ្លា​ ​មាន​ភាវៈ​ ​ជា​ចិត្ត​ខ្ពស់​ឯក​ ​មិន​មាន​វិតក្កៈ​ ​និង​វិចារៈ​ទេ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ប៉ុណ្ណោះ​ ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​ ​បាន​ដល់​តតិយជ្ឈាន​ ​ព្រោះ​លះបង់​សេចក្តី​សុខ​ផង​។​បេ​។​
ថយ | ទំព័រទី ២០៦ | បន្ទាប់