ក៏បាន​ដល់​ចតុត្ថជ្ឈាន​។​ ​ព្រះ​តថាគត​នោះ​ ​កាលបើ​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ ​ហើយក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​បុព្វេ​និ​វា​សានុ​ស្ស​តិញ្ញាណ​។​ ​ព្រះ​តថាគត​នោះ​ ​រលឹក​ជាតិ​ ​ដែល​បាន​អាស្រ័យ​នៅ​មក​ពីមុន​ ​ជាអនេក​ជាតិ​ ​រលឹក​ជាតិ​បាន​ដូចម្តេច​ ​គឺ​រលឹក​បាន១ជាតិ​ ​២ជាតិ​។​បេ​។​ ​រលឹក​តាម​ជាតិ​ ​ដែល​អាស្រ័យ​នៅ​មក​ពីមុន​បាន​ច្រើន​ជាតិ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​យ៉ាងនេះ​។​ ​ព្រះ​តថាគត​នោះ​ ​កាលដែល​ចិត្ត​ខ្ជាប់ខ្ជួន​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​កិលេស​ ​ប្រាសចាក​ឧបក្កិលេស​ ​មាន​សភាព​ជា​ចិត្តទន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​ ​ទៅតាម​អារម្មណ៍​យ៉ាងនេះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ចុតូ​ប​បាត​ញ្ញាណ​ ​នៃ​សត្វ​ទាំងឡាយ​។​ ​ព្រះ​តថាគត​នោះ​ ​មាន​ចក្ខុ​ដូចជា​ទិព្វ​ ​បរិសុទ្ធ​ ​ជាង​ចក្ខុ​របស់​មនុស្ស​សាម័ញ្ញ​ ​បានឃើញ​សត្វ​ទាំងឡាយ​ ​ដែល​ចុតិ​ ​និង​បដិសន្ធិ​ ​ទាបថោក​ ​និង​ឧត្តម​ ​មាន​សណ្ឋាន​ល្អ​ ​
ថយ | ទំព័រទី ២០៧ | បន្ទាប់