មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​វចីកម្ម​នេះ​ ​ជាកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​សុខ​ ​មានផល​ជា​សុខ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​ធ្វើអំពើ​ដោយ​វាចា​ ​ដែល​មាន​ទំនង​យ៉ាងនេះ​ចុះ​។​ ​ម្នាល​រាហុល​ ​បើ​អ្នក​កំពុង​ធ្វើអំពើ​ដោយ​វាចា​ ​អ្នក​ត្រូវ​ពិចារណាមើល​វចីកម្ម​នោះ​ថា​ ​អាត្មាអញ​ ​កំពុង​ធ្វើអំពើ​ណា​ដោយ​វាចា​ ​តើ​វចីកម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​វចីកម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ឬ​ហ្ន៎​។​ ​ម្នាល​រាហុល​ ​ប្រសិនបើ​អ្នក​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​ថា​ ​អាត្មាអញ​ ​កំពុង​ធ្វើអំពើ​ណា​ដោយ​វាចា​ ​វចីកម្ម​របស់​អាត្មាអញ​នេះ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​ខ្លួន​ផង​ ​ប្រព្រឹត្តទៅ​ដើម្បី​បៀតបៀន​បុគ្គល​ដទៃ​ផង​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​បៀតបៀន​បុគ្គល​ទាំងពីរ​ចំណែក​ផង​ ​វចីកម្ម​នេះ​ ​ជាអកុសល​ ​ចំរើន​តែ​ខាង​សេចក្តី​ទុក្ខ​ ​មានផល​ជា​ទុក្ខ​ ​ម្នាល​រាហុល​ ​អ្នក​ត្រូវ​លះបង់​វចីកម្ម​ ​មាន​ទំនង​យ៉ាងនេះ​ចេញ​ ​ដោយ​ដាច់ខាត​។​ ​ម្នាល​រាហុល​ ​ប្រសិនបើ​អ្នក​ពិចារណាមើល​ទៅ​ ​ដឹង​យ៉ាងនេះ​វិញ​ថា​ ​អាត្មាអញ​ ​កំពុង​ធ្វើអំពើ​ណា​ដោយ​វាចា​ ​វចីកម្ម​របស់​អាត្មាអញ​នេះ​
ថយ | ទំព័រទី ២២១ | បន្ទាប់