ម្នាល​រាហុល​ ​ខ្យល់បក់​វត្ថុ​ស្អាត​ក្តី​ ​បក់​វត្ថុ​មិន​ស្អាត​ក្តី​ ​បក់​គូថ​ក្តី​ ​បក់​ទឹកមូត្រ​ក្តី​ ​បក់​ទឹកមាត់​ក្តី​ ​បក់​ខ្ទុះ​ក្តី​ ​បក់​ឈាម​ក្តី​ ​ខ្យល់​ក៏​មិន​នឿយណាយ​ ​ឬ​ធុញទ្រាន់​ ​ឬ​ខ្ពើមរអើម​ ​ដោយ​វត្ថុ​នោះ​ឡើយ​ ​យ៉ាងណាមិញ​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ខ្យល់​ ​យ៉ាងនោះ​ឯង​ ​ម្នាល​រាហុល​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​ខ្យល់​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើតឡើង​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​ឡើយ​។​ ​
 ​[​១៤៤​]​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ឲ្យ​ដូចជា​អាកាស​ ​ម្នាល​រាហុល​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​អាកាស​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើត​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​។​ ​ម្នាល​រាហុល​ ​អាកាស​ដែល​មិន​ប្រតិស្ឋាន​នៅក្នុង​ទីណា​មួយ​ ​យ៉ាងណាមិញ​ ​ម្នាល​រាហុល​ ​អ្នក​ចូរ​ចំរើន​ភាវនា​ឲ្យ​ដូចជា​អាកាស​ ​យ៉ាងនោះ​ឯង​ ​ម្នាល​រាហុល​ ​ព្រោះថា​ ​កាលបើ​អ្នក​ចំរើន​ភាវនា​ ​ឲ្យ​ដូចជា​អាកាស​ហើយ​ ​ផស្សៈ​ជាទី​គាប់ចិត្ត​ ​ឬមិន​ជាទី​គាប់ចិត្ត​ ​ដែល​កើតឡើង​ហើយ​ ​រមែង​មិន​គ្រប​សង្កត់ចិត្ត​ឡើយ​។​
ថយ | ទំព័រទី ២៣៩ | បន្ទាប់