ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​លោក​ទៀង​ ​ឬថា​លោក​មិន​ទៀង​ ​ដូច្នេះហើយ​ ​ជាតិ​ក៏​មាន​ ​ជរា​ក៏​មាន​ ​មរណៈ​ក៏​មាន​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​តូចចិត្ត​ ​សេចក្តី​ក្រៀមក្រំ​ចិត្ត​ក៏​មាន​ ​ជា​ធម៌​ដែល​តថាគត​បញ្ញត្ត​ថា​ ​មាន​សេចក្តី​វិនាស​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​លោកមា​នទី​បំផុត​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​លោក​មិន​មាន​ទីបំផុត​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​លោកមា​នទី​បំផុត​ ​ឬថា​លោក​មិន​មាន​ទីបំផុត​ដូច្នេះហើយ​ ​ជាតិ​ក៏​មាន​ ​ជរា​ក៏​មាន​ ​មរណៈ​ក៏​មាន​ ​សេចក្តី​សោក​ ​សេចក្តី​ខ្សឹកខ្សួល​ ​សេចក្តី​លំបាក​កាយ​ ​សេចក្តី​តូចចិត្ត​ ​សេចក្តី​ក្រៀមក្រំ​ចិត្ត​ក៏​មាន​ ​ជា​ធម៌​ដែល​តថាគត​បញ្ញត្ត​ថា​ ​មាន​សេចក្តី​វិនាស​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​ជីវិត​នោះ​ក៏​គឺ​សរីរៈ​នោះ​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ
ថយ | ទំព័រទី ២៥៧ | បន្ទាប់