ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ក៏​ដទៃ​ ​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​ជីវិត​នោះ​ ​ក៏​គឺ​សរីរៈ​នោះ​ ​ឬថា​ ​ជីវិត​ដទៃ​ ​សរីរៈ​ក៏​ដទៃ​ ​ដូច្នេះហើយ​ ​ជាតិ​ក៏​មាន​។​បេ​។​ ​បញ្ញត្ត​ថា​ ​មាន​សេចក្តី​វិនាស​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ ​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​ ​មិន​មាន​ទេ​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ ​ឬថា​ ​សត្វ​ស្លាប់​ហើយ​មិនកើត​ទៀត​ ​ដូច្នេះហើយ​ ​ជាតិ​ក៏​មាន​។​បេ​។​ ​ជា​ធម៌​ដែល​តថាគត​ ​បញ្ញត្ត​ថា​ ​មាន​សេចក្តី​វិនាស​ក្នុង​បច្ចុប្បន្ន​។​ ​ម្នាល​មា​លុង្ក្យ​បុត្រ​ ​កាលបើ​មាន​សេចក្តី​យល់ឃើញ​ថា​ ​សត្វ​ស្លាប់​ហើយ​កើត​ទៀត​ក៏​មាន​ ​មិនកើត​ទៀត​ក៏​មាន​ ​ដូច្នេះហើយ​ ​សេចក្តី​យល់ឃើញ​ថា​ ​ការអប់រំ​ព្រហ្មចរិយ​ធម៌​នឹង​មាន​ ​ដូច្នេះ​
ថយ | ទំព័រទី ២៥៨ | បន្ទាប់