ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ញាណ​ជា​គ្រឿង​ដឹង​នូវ​ចុតិ​ ​និង​បដិសន្ធិ​ ​របស់​សត្វ​ទាំងឡាយ​ ​ភិក្ខុ​នោះ​ ​ក៏​ឃើញ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ចាប់បដិសន្ធិ​ ​មាន​ភាវៈ​ទាបថោក​ ​និង​ឧត្តម​ ​មាន​វណ្ណៈ​ល្អ​ ​និង​វណ្ណៈ​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដោយ​ចក្ខុ​ដ៏​ជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាម័ញ្ញ​ ​ក៏​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​មិច្ឆាទិដ្ឋិ​ ​ប្រកាន់​មាំ​នូវ​កម្ម​ជា​មិច្ឆាទិដ្ឋិ​ ​និយាយ​តិះដៀល​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​សត្វ​ទាំងនោះ​ ​លុះ​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​ ​ក៏​ទៅ​កើត​ឯ​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​អើហ្ន៎​ ​ចំណែក​ឯ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​សម្មាទិដ្ឋិ​ ​ប្រកាន់​មាំ​នូវ​កម្ម​ជា​សម្មាទិដ្ឋិ​ ​មិន​តិះដៀល​ពួក​ព្រះ​អរិយបុគ្គល​ ​សត្វ​ទាំងនោះ​ ​លុះដល់​រំលាងខន្ធ​ ​បន្ទាប់​អំពី​មរណៈ​
ថយ | ទំព័រទី ២៧ | បន្ទាប់