ក៏​ទៅ​កើត​ឯ​ឋាន​សុគតិ​ ​សួគ៌​ ​ទេវលោក​។​ ​ភិក្ខុ​នោះ​ ​ឃើញ​សត្វ​ទាំងឡាយ​ ​ដែល​ច្យុត​ ​ដែល​ចាប់បដិសន្ធិ​ ​មាន​ភាវៈ​ទាបថោក​ ​និង​ឧត្តម​ ​មាន​វណ្ណៈ​ល្អ​ ​និង​វណ្ណៈ​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដោយ​ចក្ខុ​ដូចជា​ទិព្វ​ ​ដ៏​បរិសុទ្ធ​ក្រៃលែង​ជាង​ចក្ខុ​របស់​មនុស្ស​សាម័ញ្ញ​ ​ក៏​ដឹង​ច្បាស់​នូវ​សត្វ​ទាំងឡាយ​ ​ដែល​អន្ទោល​ទៅតាម​កម្ម​ ​ដោយ​ប្រការ​ដូច្នេះ​។​
 [​១៧​]​ ​កាលដែល​ចិត្ត​តាំងនៅ​ល្អ​ ​បរិសុទ្ធ​ ​ផូរផង់​ ​មិន​មាន​ទីទួល​ ​គឺ​កិលេស​ ​ប្រាសចាក​សេចក្តី​សៅហ្មង​ ​ជា​ចិត្តទន់​ភ្លន់​ ​គួរ​ដល់​ភាវនា​កម្ម​ ​ជា​ចិត្តនឹង​ធឹង​ ​មិន​ញាប់ញ័រ​យ៉ាងនេះ​ហើយ​ ​ភិក្ខុ​នោះ​ ​ក៏​បង្អោន​ចិត្ត​ទៅ​រក​អា​សវ​ក្ខ​យញ្ញា​ណ​ ​លោក​ក៏​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ឲ្យបាន​ដល់​នូវ​សេចក្តី​រលត់ទុក្ខ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​ធម៌​ប៉ុណ្ណេះ​ ​ជា​អាសវៈ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជាហេតុ​នាំឲ្យកើត​អាសវៈ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​សេចក្តី​រលត់​អាសវៈ​ ​ដឹង​ប្រាកដ​តាមពិត​ថា​ ​នេះ​ជា​បដិបទា​ ​ឲ្យបាន​ដល់​នូវ​សេចក្តី​រលត់​អាសវៈ​។​ ​កាលដែល​ភិក្ខុ​នោះ​ ​ដឹង​យ៉ាងនេះ​ ​ពិចារណា​ឃើញ​យ៉ាងនេះ​ ​ចិត្ត​ក៏​ផុត​ចាក​កាមាសវៈ​ផង​ ​ផុត​ចាក​ភវាសវៈ​
ថយ | ទំព័រទី ២៨ | បន្ទាប់