មិន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​មិន​សម្លបរោម​ ​មិន​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រើខ្លួន​ចេញ​ចាក​អាបត្តិ​ ​សង្ឃ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយហេតុ​ណា​ ​មិនបាន​ប្រាប់​ហេតុ​នោះ​ថា​ ​ខ្ញុំ​ធ្វើ​ ​ដូច្នេះ​ឡើយ​ ​បពិត្រ​លោក​ទាំងឡាយ​មាន​អាយុ​ ​សូម​លោក​ទាំងឡាយ​ ​ពិចារណាមើល​អធិករណ៍​ ​របស់​ភិក្ខុ​នេះ​ ​តាម​ទំនង​ដែល​មិន​រម្ងាប់​ ​ដោយ​ឆាប់រហ័ស​នេះ​ចុះ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ពួក​ភិក្ខុ​ពិចារណា​អធិករណ៍​របស់​ភិក្ខុ​នោះ​ ​តាម​ទំនង​ដែល​មិន​រម្ងាប់​ដោយ​ឆាប់រហ័ស​ ​យ៉ាងនេះ​ឯង​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ចំណែកខាង​ភិក្ខុ​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​ជា​អ្នក​ត្រូវអាបត្តិ​ក្នុង​កា​លម្តងៗ​ ​មិន​ច្រើន​ដោយ​អាបត្តិ​ ​កាល​ភិក្ខុ​ទាំងឡាយ​ស្តីប្រដៅ​ ​ភិក្ខុ​នោះ​ ​មិនបាន​ពោល​បន្លែបន្លប់​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​ ​មិន​បោះពាក្យ​ទៅ​ខាងក្រៅ​ ​មិនបាន​ធ្វើ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើយ​ ​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រើខ្លួន​ចេញ​ចាក​អាបត្តិ​ ​សង្ឃ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយហេតុ​ណា​ ​បាន​ប្រាប់​ហេតុ​នោះ​ថា​ ​ខ្ញុំ​ធ្វើ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ក្នុង​ហេតុ​ដែល​ប្រដៅ​ងាយ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ជា​អ្នក​ត្រូវអាបត្តិ​ក្នុង​កា​លម្តងៗ​ ​មិន​ច្រើន​ដោយ​អាបត្តិ​ ​កាល​ភិក្ខុ​ទាំងឡាយ​ស្តីប្រដៅ​ ​ភិក្ខុ​នោះ​ ​មិនបាន​ពោល​បន្លែបន្លប់​ពាក្យ​ដទៃ​ ​ដោយ​ពាក្យ​ដទៃ​
ថយ | ទំព័រទី ២៩៥ | បន្ទាប់