មិន​បោះពាក្យ​ទៅ​ខាងក្រៅ​ ​មិនបាន​ធ្វើ​សេចក្តី​ក្រោធ​ ​សេចក្តី​ប្រទូស្ត​ ​និង​សេចក្តី​អាក់អន់​ចិត្ត​ ​ឲ្យ​ប្រាកដ​ឡើយ​ ​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​គួរ​ដល់​កិរិយា​រើខ្លួន​ចេញ​ចាក​អាបត្តិ​បាន​ ​សង្ឃ​មាន​សេចក្តី​ពេញចិត្ត​ ​ដោយហេតុ​ណា​ ​ក៏​ប្រាប់​ហេតុ​នោះ​ថា​ ​ខ្ញុំ​ធ្វើ​ ​បពិត្រ​លោក​មាន​អាយុ​ទាំងឡាយ​ ​សូម​លោក​ពិចារណា​អធិករណ៍​ ​របស់​ភិក្ខុ​នេះ​ ​តាម​ទំនង​ដែល​គប្បី​រម្ងាប់​ ​ដោយ​ឆាប់រហ័ស​នេះ​ចុះ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ពួក​ភិក្ខុ​ពិចារណា​អធិករណ៍​ ​របស់​ភិក្ខុ​នោះ​ ​តាម​ទំនង​ដែល​បាន​រម្ងាប់​ ​ដោយ​ឆាប់រហ័ស​ ​យ៉ាងនេះ​ឯង​។​
 [​១៧១​]​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​ប្រព្រឹត្ត​ដោយ​សទ្ធា​ស្តួចស្តើង​ ​ដោយ​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​ ​(​ចំពោះ​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​)​។​ ​ម្នា​លភ​ទ្ទា​លិ​ ​ភិក្ខុ​ទាំងឡាយ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​ ​ចំពោះ​ហេតុ​នោះ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ភិក្ខុ​នេះ​ ​ប្រព្រឹត្ត​ដោយ​សទ្ធា​ស្តួចស្តើង​ ​ដោយ​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​ ​(​ចំពោះ​អាចារ្យ​ ​និង​ឧបជ្ឈាយ៍​)​ ​ប្រសិនបើ​យើង​ទាំងឡាយ​ ​ធ្វើ​នូវ​ការសង្កត់សង្កិន​ភិក្ខុ​នេះ​ ​សទ្ធា​ស្តួចស្តើង​ ​និង​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​ណា​ ​ដែល​មាននៅ​ ​ភិក្ខុ​នេះ​ ​នឹង​មិន​សាបសូន្យ​ ​ចាក​សទ្ធា​ ​និង​សេចក្តី​ស្រឡាញ់​ស្តួចស្តើង​នោះ​ឡើយ​។​ ​ម្នា​លភ​ទ្ទា​លិ​ ​បុរស​មាន​ចក្ខុ​តែមួយ​ ​ពួក​
ថយ | ទំព័រទី ២៩៦ | បន្ទាប់