[​១៧៩​]​ ​ម្នាល​ឧទា​យី​ ​ដូច​បុរស​កំសត់​ឥត​យស​ ​មិន​មានសម្បត្តិ​ស្តុកស្តម្ភ​ ​បុរស​នោះ​ ​មាន​ខ្ទម​តូច១​ ​រខេករខាក​ ​ក្អែក​ហើរ​កាត់​ចុះឡើង​បាន​ ​មាន​រាងរៅ​មិនល្អ​ ​មាន​គ្រែ១​ ​ដែល​រែង​ដោយ​បន្ទោះឫស្សី​ ​ទ្រេតទ្រោត​ ​មាន​រាង​មិន​ចំណាប់​ ​មាន​ស្រូវ​ ​និង​ពូជ​សម្រាប់​សាបព្រោះ​រាល់​ឆ្នាំ១ក្អម​ ​ជា​ពូជ​មិនល្អ​ ​មាន​ស្រី​ម្នាក់​ជា​ប្រពន្ធ​ ​មាន​រូប​មិនល្អ​ ​បុរស​នោះ​ ​ឃើញ​ភិក្ខុ១រូប​ ​នៅក្នុង​អារាម​លាងដៃ​ជើង​ស្អាត​ល្អ​ ​បរិភោគភោជន​ជាទី​ពេញចិត្ត​ ​អង្គុយតែ​ក្នុង​ម្លប់ត្រជាក់​ ​ប្រកប​ក្នុង​អធិចិត្ត​។​ ​បុរស​នោះ​ ​ក៏​គិត​យ៉ាងនេះ​ថា​ ​អើ​ ​ភាពជា​សមណៈ​ ​សុខ​ណាស់​ហ្ន៎​ ​ភាពជា​សមណៈ​ ​ឥតមាន​រោគ​អ្វី​សោះ​ ​គួរតែ​អាត្មាអញ​ ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​។​ ​តែ​បុរស​នោះ​ ​មិន​អាច​នឹង​លះបង់​ផ្ទះ​តូច​ ​ដែល​រខេករខាក​ ​ក្អែក​ហើរ​កាត់​ចុះឡើង​បាន​ ​ដែល​មាន​រាងរៅ​មិនល្អ​ ​មិន​អាច​នឹង​លះបង់​គ្រែ១​ ​ដែល​រែង​ដោយ​បន្ទោះឫស្សី​ ​ទ្រេតទ្រោត​ ​រាងរៅ​ ​មិន​ចំណាប់​ ​មិន​អាច​នឹង​លះបង់​ស្រូវ​ ​និង​ពូជ​សម្រាប់​ព្រោះ​ ​រាល់​ឆ្នាំ១ក្អម​ ​ដែល​ជា​ពូជ​មិនល្អ​ ​មិន​អាច​នឹង​លះបង់​ស្រី​ម្នាក់​ជា​ប្រពន្ធ​ ​ដែល​មាន​រូប​មិនល្អ​ ​ហើយ​កោរសក់​ ​និង​ពុកមាត់​ ​ពុកចង្កា​ ​ស្លៀកដណ្តប់​សំពត់​កា​សាយៈ​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់