ឧបធិ​ ​ការ​រលឹក​ឃើញ​ ​និង​សេចក្តី​ត្រិះរិះ​ ​ដែល​ប្រកបដោយ​ឧបធិ​ ​រមែង​គ្រប​សង្កត់​បុគ្គល​នោះ​ ​ដែល​ប្រតិបត្តិ​ ​ដើម្បី​លះបង់​ឧបធិ​ ​ដើម្បី​រលាស់ចោល​នូវ​ឧបធិ​ ​ព្រោះ​ភ្លេចស្មារតី​ ​ក្នុង​កា​លម្តងៗ​ ​ម្នាល​ឧទា​យី​ ​ការ​កើតឡើង​ ​នៃ​ស្មារតី​យឺតយូរ​ ​តែ​បុគ្គល​នោះ​លះបង់​ ​បន្ទោបង់​ ​ធ្វើឲ្យ​វិនាស​ ​ធ្វើ​មិន​ឲ្យ​មានកំណើត​ទៀត​ ​នូវ​ឧបធិ​នោះ​ ​ដោយ​ឆាប់រហ័ស​ ​ម្នាល​ឧទា​យី​ ​តថាគត​ ​ហៅ​បុគ្គល​នេះឯង​ថា​ ​ជា​អ្នក​ប្រកបដោយ​កិលេស​ ​មិន​ហៅថា​ ​ជា​អ្នក​ប្រាសចាក​កិលេស​ទេ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ឧទា​យី​ ​ព្រោះ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​ឥន្ទ្រិយ​ផ្សេង​ៗ​គ្នា​ ​(​មាន​)​ ​ក្នុង​បុគ្គល​នេះ​។​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​លោក​នេះ​ ​ដឹង​ច្បាស់​ថា​ ​ឧបធិ​ ​គឺ​បញ្ចក្ខន្ធ​ ​ជា​ឫសគល់​ ​នៃ​សេចក្តី​ទុក្ខ​ ​តែ​ជា​អ្នក​ឥតមាន​ឧបក្កិលេស​ ​មានចិត្ត​ជឿស៊ប់​ ​នូវ​ព្រះនិព្វាន​ ​ជា​គ្រឿង​អស់​ទៅ​ ​នៃ​ឧប​ធិ​ក្កិ​លេស​ ​ម្នាល​ឧទា​យី​ ​តថាគត​ហៅថា​ ​បុគ្គល​នេះឯង​ថា​ ​ជា​អ្នក​ប្រាសចាក​ ​ឧប​ធិ​ក្កិ​លេស​ ​មិន​ហៅថា​ ​ប្រកបដោយ​ឧប​ធិ​ក្កិ​លេស​ឡើយ​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ម្នាល​ឧទា​យី​ ​ព្រោះ​តថាគត​ ​ដឹង​ច្បាស់​ថា​ ​ឥន្ទិ្រយ​ដែល​ផ្សេង​ៗ​គ្នា​ ​(​មាន​)​ ​ក្នុង​បុគ្គល​នេះ​។​ ​ម្នាល​ឧទា​យី​ ​បុគ្គល​ទាំងឡាយ​ ​៤ពួក​នេះឯង​ ​ដែល​មាន​ប្រាកដ​ក្នុង​លោក​។​
ថយ | ទំព័រទី ៣២៣ | បន្ទាប់