[​១៨២​]​ ​ម្នាល​ឧទា​យី​ ​កាមគុណ​នេះ​ ​មាន៥ប្រការ​ ​កាមគុណ៥ប្រការ​ ​តើ​អ្វីខ្លះ​ ​គឺ​រូប​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​ចក្ខុ​ ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​ពេញចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​រីករាយ១​ ​សំឡេង​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​ត្រចៀក​.​.​.​១​ ​ក្លិន​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​ច្រមុះ​.​.​.​១​ ​រស​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​អណ្តាត​.​.​.​១​ ​ផោដ្ឋព្វៈ​ទាំងឡាយ​ ​ដែល​បុគ្គល​គប្បី​ដឹង​បាន​ ​ដោយ​កាយ​ជាទី​ប្រាថ្នា​ ​ជាទី​ត្រេកអរ​ ​ជាទី​គាប់ចិត្ត​ ​ជាទីស្រឡាញ់​ ​ប្រកបដោយ​កាម​ ​គួរ​ជាទី​រីករាយ១​។​ ​ម្នាល​ឧទា​យី​ ​នេះឯង​ហៅថា​ ​កាមគុណ៥ប្រការ​។​ ​ម្នាល​ឧទា​យី​ ​សុខ​ ​និង​សោមនស្ស​ណា​ ​កើតឡើង​ ​ព្រោះ​អាស្រ័យ​កាមគុណ​ ​ទាំង៥ប្រការ​នេះ​ ​សេចក្តី​សុខ​ ​និង​សោមនស្ស​នេះ​ ​តថាគត​ហៅថា​ ​ជា​សុខ​ក្នុង​កាម​ ​ជា​សុខ​មិន​ស្អាត​ ​ជា​សុខ​របស់​បុថុជ្ជន​ ​មិនមែន​ជា​សុខ​ ​របស់​ព្រះ​អរិយៈ​ ​ដែលគេ​មិន​គួរ​ធ្វើឲ្យ​ថ្នឹក​ ​មិន​គួរ​ចំរើន​ ​មិន​គួរ​ធ្វើ​ឲ្យ​រឿយ​ៗ​ឡើយ​ ​តថាគត​ពោល​ថា​ ​គួរខ្លាច​សេចក្តី​សុខ​នេះ​។​
 [​១៨៣​]​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​បឋមជ្ឈាន​ ​ភិក្ខុ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូលកាន់​ទុតិយជ្ឈាន​ ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​
ថយ | ទំព័រទី ៣២៤ | បន្ទាប់