ចូលកាន់​តតិយជ្ឈាន​ ​ព្រោះ​លះបង់​សេចក្តី​សុខ​។​បេ​។​ ​ចូលកាន់​ចតុត្ថជ្ឈាន​ ​នេះ​ទើប​តថាគត​ហៅថា​ ​សុខ​ផុត​ចាក​កាម​ ​សុខ​ស្ងប់ស្ងាត់​ ​សុខ​ស្ងប់​រម្ងាប់​ ​សុខ​ប្រព្រឹត្តទៅ​ ​ដើម្បី​សេចក្តី​ត្រាស់​ដឹង​ ​ដែល​បុគ្គល​គួរ​ធ្វើឲ្យ​ថ្នឹក​ ​គួរ​ចំរើន​ ​គួរ​ធ្វើ​ឲ្យ​រឿយ​ៗ​ ​តថាគត​ពោល​ថា​ ​បុគ្គល​មិន​គួរខ្លាច​សេចក្តី​សុខ​នេះ​ឡើយ​។​
 [​១៨៤​]​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងប់ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​ចូលកាន់​បឋមជ្ឈាន​។​ ​ម្នាល​ឧទា​យី​ ​តថាគត​ពោល​ថា​ ​បឋមជ្ឈាន​នេះឯង​ ​ជា​ធម្មជាត​ញាប់ញ័រ​នៅឡើយ​ ​អ្វី​ដែល​ញាប់ញ័រ​ ​ក្នុង​បឋមជ្ឈាន​នោះ​ ​វិតក្កៈ​ ​និង​វិចារៈ​ណា​ ​ក្នុង​បឋមជ្ឈាន​នោះ​ ​ដែល​មិនទាន់​រំលត់​នៅឡើយ​ ​នេះឯង​ ​ជា​ធម្មជាត​ញាប់ញ័រ​ ​ក្នុង​បឋមជ្ឈាន​នោះ​។​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​។​បេ​។​ ​ចូលកាន់​ទុតិយជ្ឈាន​។​ ​ម្នាល​ឧទា​យី​ ​តថាគត​ពោល​ថា​ ​ទុតិយជ្ឈាន​នេះឯង​ ​ជា​ធម្មជាត​ញាប់ញ័រ​នៅឡើយ​ ​ចុះ​អ្វី​ដែល​ញាប់ញ័រ​ ​ក្នុង​ទុតិយជ្ឈាន​នោះ​ ​បីតិ​ ​និង​សុខ​ណា​ ​ក្នុង​ទុតិយជ្ឈាន​នោះ​ ​ដែល​មិនទាន់​រំលត់​នៅឡើយ​ ​នេះឯង​ ​ជា​ធម្មជាត​ញាប់ញ័រ​ ​ក្នុង​ទុតិយជ្ឈាន​នោះ​។​ ​ម្នាល​ឧទា​យី​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ព្រោះ​ប្រាសចាក​បីតិ​។​បេ​។​
ថយ | ទំព័រទី ៣២៥ | បន្ទាប់