[​១៨៩​]​ ​លំដាប់នោះ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បាន​ប្រាប់ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​អាវុសោ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ក្រោក​ ​កាន់​បាត្រ​ ​និង​ចីវរ​ឡើង​ ​ដ្បិត​សក្យៈ​ទាំងឡាយ​ ​អ្នកស្រុក​ចា​តុ​មា​ ​និង​សហ​ម្ប​តិ​ព្រហ្ម​ ​បាន​សម្រួល​ព្រះទ័យ​ព្រះមានព្រះភាគ​ ​ដោយ​ពាក្យប្រៀប​ធៀប​ ​នឹង​ពូជ​ផង​ ​ដោយ​ពាក្យប្រៀប​ធៀប​ ​នឹង​កូនគោ​តូច​ផង​។​ ​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះ​មហាមោគ្គល្លាន​ ​មាន​អាយុ​ថា​ ​ករុណា​ ​លោក​មាន​អាយុ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​កាន់​យក​បាត្រ​ ​ចីវរ​ហើយ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​រួច​អង្គុយ​ក្នុង​ទីសម​គួរ​។​ ​កាលដែល​ព្រះ​សារីបុត្ត​មាន​អាយុ​ ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​សួរ​យ៉ាងនេះ​ថា​ ​ម្នាល​សារីបុត្ត​ ​កាលបើ​ភិក្ខុសង្ឃ​ ​ដែល​តថាគត​បណ្តេញ​ហើយ​ ​តើ​អ្នកមាន​គំនិត​ដូចម្តេច​។​ ​ព្រះ​សារីបុត្ត​ក្រាបទូល​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុសង្ឃ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​បណ្តេញ​ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​មានគំនិត​យ៉ាងនេះ​ថា​ ​សូម​ព្រះមានព្រះភាគ​ ​មាន​សេចក្តី​ខ្វល់ខ្វាយ​តិច​ ​ទ្រង់​ប្រក​បរឿយៗ​ ​នូវ​ធម៌​ជា​គ្រឿង​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ក្នុង​កាល​ឥឡូវនេះ​ចុះ​ ​សូម្បី​ខ្ញុំ​ព្រះអង្គ​
ថយ | ទំព័រទី ៣៣៧ | បន្ទាប់