មាន​បញ្ញា​យ៉ាងនេះ​.​.​.​ ​មាន​វិហារធម៌​យ៉ាងនេះ​.​.​.​ ​អ្នកមាន​អាយុ​នោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​។​ ​ឧបាសក​នោះ​ ​រលឹក​ឃើញ​នូវ​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​និង​បញ្ញា​ ​របស់​ឧបាសក​នោះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ភាព​ដូច្នោះ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ផាសុវិហារ​ធម៌​របស់​ឧបាសក​។​
 [​២០២​]​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ឧបាសិកា​ ​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ឮ​ថា​ ​ឧបាសិកា​ឈ្មោះ​នេះ​ ​មាន​មរណកាល​ធ្វើ​ហើយ​ ​ឧបាសិកា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​មាន​សភាព​ជា​ឱប​បា​តិកៈ​កំណើត​ ​បរិនិព្វាន​ក្នុង​លោក​នោះ​ ​មាន​សភាព​មិន​ត្រឡប់​ចាកលោក​នោះ​មកវិញ​ឡើយ​ ​ព្រោះ​អស់​ទៅ​នៃ​ឱ​រម្ភា​គិ​យសំ​យោ​ជនៈ​ ​៥​ ​ដូច្នេះ​ ​ឧបាសិកា​នោះ​ ​បាន​យល់ឃើញ​នាង​នោះ​ដោយខ្លួនឯង​ ​ឬ​បាន​ឮ​តៗ​មក​ថា​ ​នាង​នោះ​ ​មាន​សីល​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​មានធម៌​យ៉ាងនេះ​។​បេ​។​ ​មាន​បញ្ញា​យ៉ាងនេះ​ ​មាន​វិហារធម៌​យ៉ាងនេះ​.​.​.​ ​នាង​នោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​។​ ​ឧបាសិកា​នោះ​ ​រលឹក​ឃើញ​នូវ​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​និង​បញ្ញា​ ​របស់​ឧបាសិកា​នោះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ភាព​ដូច្នោះ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ផាសុវិហារ​ធម៌​របស់​ឧបាសិកា​។​
ថយ | ទំព័រទី ៣៦៣ | បន្ទាប់