ម្នាល​ពួក​អនុ​រុទ្ធ​ ​ឧបាសិកា​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ឮ​ថា​ ​ឧបាសិកា​ឈ្មោះ​នេះ​ ​មាន​មរណកាល​ធ្វើ​ហើយ​ ​ឧបាសិកា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​ជាស​ក​ទា​គាមិ​បុគ្គល​ ​នឹង​មកកាន់​លោក​នេះ​ម្តង​ទៀត​ ​ហើយ​ធ្វើ​នូវ​ទីបំផុត​ទុក្ខ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​មាន​រាគៈ​ ​ទោសៈ​ ​មោហៈ​ ​ស្រាលស្តើង​ ​ដូច្នេះ​ ​ឧបាសិកា​នោះ​ ​យល់ឃើញ​នាង​នោះ​ដោយខ្លួនឯង​ ​ឬ​បាន​ឮ​តៗ​មក​ថា​ ​នាង​នោះ​ឯង​ ​មាន​សីល​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​មានធម៌​យ៉ាងនេះ​។​បេ​។​ ​មាន​បញ្ញា​យ៉ាងនេះ​.​.​.​ ​មាន​វិហារធម៌​យ៉ាងនេះ​.​.​.​ ​នាង​នោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ដូច្នេះ​ខ្លះ​។​ ​ឧបាសិកា​នោះ​ ​រលឹក​ឃើញ​នូវ​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​និង​បញ្ញា​ ​របស់​ឧបាសិកា​នោះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ភាព​ដូច្នោះ​។​ ​ម្នាល​អនុ​រុទ្ធ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ផាសុវិហារ​ធម៌​របស់​ឧបាសិកា​។​ ​ម្នាល​អនុ​រុទ្ធ​ ​ឧបាសិកា​ក្នុង​ធម្មវិន័យ​នេះ​ ​រមែង​ឮ​ថា​ ​ឧបាសិកា​ឈ្មោះ​នេះ​ ​មាន​មរណកាល​ធ្វើ​ហើយ​ ​ឧបាសិកា​នោះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់ព្យាករ​ថា​ ​ជា​សោតាបន្ន​បុគ្គល​ ​មាន​សភាព​មិន​ធ្លាក់ចុះ​ក្នុង​អបាយ​ ​ជា​បុគ្គល​ទៀង​ ​មាន​សម្ពោធិ​ ​ជាទី​ប្រព្រឹត្តទៅ​ក្នុង​ខាងមុខ​ ​ព្រោះ​អស់​ទៅ​នៃ​សំយោជនៈ៣​ ​ដូច្នេះ
ថយ | ទំព័រទី ៣៦៤ | បន្ទាប់