ឧបាសិកា​នោះ​ ​យល់ឃើញ​នាង​នោះ​ដោយខ្លួនឯង​ ​ឬ​បាន​ឮ​តៗ​មក​ថា​ ​នាង​នោះ​ ​មាន​សីល​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​នាង​នោះ​មានធម៌​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​នាង​នោះ​ ​មាន​វិហារធម៌​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​ ​នាង​នោះ​ ​មាន​វិមុត្តិ​យ៉ាងនេះ​ ​ដូច្នេះ​ខ្លះ​។​ ​ឧបាសិកា​នោះ​ ​រលឹក​ឃើញ​នូវ​សទ្ធា​ ​សីលៈ​ ​សុតៈ​ ​ចាគៈ​ ​និង​បញ្ញា​ ​របស់​ឧបាសិកា​នោះ​ហើយ​ ​ក៏​បង្អោន​ចិត្ត​ទៅ​ ​ដើម្បី​ភាព​ដូច្នោះ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​យ៉ាងនេះ​ឯង​ ​ឈ្មោះថា​ ​ផាសុវិហារ​ធម៌​របស់​ឧបាសិកា​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​ហេតុ​ដូច្នោះ​ ​បាន​ជាត​ថា​គត​ ​ព្យាករ​ក្នុង​កំណើត​របស់​ពួក​សាវ័ក​ ​ដែល​ធ្វើ​មរណកាល​កន្លងទៅ​ហើយ​ថា​ ​សាវ័ក​ឯណោះ​ ​កើត​ក្នុង​ទីឯណោះ​ ​សាវ័ក​ឯណោះ​ ​កើត​ក្នុង​ទីឯណោះ​ ​ដើម្បីនឹង​ឲ្យ​ជន​ស្ញប់ស្ញែង​ក៏ទេ​ ​ដើម្បីនឹង​ប្រលោម​ជន​ក៏ទេ​ ​ដើម្បី​អានិសង្ស​ ​គឺ​លាភសក្ការៈ​ ​និង​សេចក្តី​សរសើរ​ក៏ទេ​ ​(​ឬ​)​ ​គិតថា​ ​ឲ្យ​គេ​ស្គាល់​តថាគត​ក៏ទេដែរ​។​ ​ម្នាល​ពួក​អនុ​រុទ្ធ​ ​កុលបុត្ត​ទាំងឡាយ​ ​អ្នកមាន​សទ្ធា​ ​មាន​សេចក្តី​ត្រេកអរ​ខ្លាំង​
ថយ | ទំព័រទី ៣៦៥ | បន្ទាប់