[​២២១​]​ ​កាល​ព្រះ​សារីបុត្ត​ពោល​យ៉ាងនេះ​ហើយ​ ​ព្រះ​មហាមោគ្គល្លាន​មាន​អាយុ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​សារីបុត្ត​មាន​អាយុ​ថា​ ​ម្នាល​អាវុសោ​សារីបុត្ត​ ​ចុះ​ធម៌​ទាំងនេះ​ ​គួរតែ​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​ទើប​សមាទាន​ប្រព្រឹត្ត​បាន​ឬ​ ​ឬក៏​ភិក្ខុ​ដែល​នៅក្នុង​ស្រុក​ ​គួរ​សមាទាន​ប្រព្រឹត្ត​បាន​ដែរ​។​ ​ម្នាល​អាវុសោ​មោគ្គល្លាន​ ​ធម៌​ទាំងនេះ​ ​សូម្បី​ភិក្ខុ​អ្នក​សមាទាន​នូវ​អារញ្ញិក​ធុតង្គ​ ​ក៏​គួរតែ​សមាទាន​ប្រព្រឹត្តទៅ​ហើយ​ ​នឹង​ចាំបាច់​ពោល​ទៅ​ថ្វី​ ​ដល់​ភិក្ខុ​ដែល​នៅក្នុង​ស្រុក​។​

​ចប់​ ​គោ​លិ​ស្សា​និ​សូត្រ​ ​ទី៩​។​

ថយ | ទំព័រទី ៣៨០ | បន្ទាប់