កី​ដា​គិរិ​សូត្រ​ ​ទី១០​


 [​២២២​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ស្តេច​ទៅកាន់​ចារិក​ ​ក្នុង​កាសី​ជនបទ​ ​មួយអន្លើដោយ​ភិក្ខុសង្ឃ​ច្រើន​រូប​។​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ត្រាស់​នឹង​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាល​តថាគត​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ហើយ​ ​ក៏​ដឹង​ច្បាស់​នូវ​ភាពជា​អ្នកមាន​អាពាធ​តិច​ ​មាន​ជម្ងឺ​តិច​ ​ការ​ក្រោក​រហ័សរហួន​ ​កំឡាំង​ ​និង​ការ​នៅ​សប្បាយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ចូរ​មក​ ​ចូរ​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ចេញ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​កាលបើ​អ្នក​ទាំងឡាយ​ ​បរិភោគ​ ​វៀរចាក​ការ​បរិភោគភោជន​ ​ក្នុង​វេលា​យប់​ហើយ​ ​គង់​ដឹង​ច្បាស់​ ​នូវ​ភាពជា​អ្នកមាន​អាពាធ​តិច​ ​មាន​ជម្ងឺ​តិច​ ​ការ​ក្រោក​រហ័សរហួន​ ​កំឡាំង​ ​និង​ការ​នៅ​សប្បាយ​ពុំខាន​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ស្តាប់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ ​ព្រះអង្គ​។​
 [​២២៣​]​ ​គ្រានោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ស្តេច​ទៅកាន់​ចារិក​ ​តាមលំដាប់​ ​ក្នុង​កាសី​ជនបទ​ ​បាន​ស្តេច​ទៅដល់​និគម​ឈ្មោះ​ ​កី​ដា​គិរិ​ ​របស់​កាសី​ជនបទ​។​ ​មាន​សេចក្តី​ដំណាល​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​
ថយ | ទំព័រទី ៣៨១ | បន្ទាប់