ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​កាល​តថាគត​ ​មិនដឹង​យ៉ាងនេះ​ទេ​ ​ហើយ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​សម្រេច​នៅ​ ​ដោយ​អ​ទុ​ក្ខម​សុខវេទនា​បែបនេះ​ចុះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ហេតុ​នុ៎ះ​ ​សមគួរ​ ​ដល់​តថាគត​ដែរ​ឬ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ហេតុ​នុ៎ះ​ ​មិន​សមគួរ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តែ​ហេតុ​នុ៎ះ​ ​តថាគត​ធ្លាប់​ដឹង​ ​ធ្លាប់​ឃើញ​ ​ធ្លាប់​យល់​ ​ធ្លាប់ធ្វើ​ឲ្យ​ជាក់ច្បាស់​ ​ធ្លាប់​ពាល់ត្រូវ​ ​ដោយ​ប្រាជ្ញា​ថា​ ​បុរស​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​កាល​ទទួល​នូវ​អ​ទុ​ក្ខម​សុខវេទនា​បែបនេះ​ ​អកុសលធម៌​ទាំងឡាយ​ ​តែង​សាបសូន្យ​ទៅ​ ​កុសលធម៌​ទាំងឡាយ​ ​តែង​ចំរើន​ឡើង​ ​ព្រោះ​ហេតុ​ណា​ ​ព្រោះហេតុនោះ​ ​ទើប​តថាគត​ ​ពោល​ថា​ ​អ្នក​ទាំងឡាយ​ ​ចូរ​សម្រេច​នៅ​ ​ដោយ​អ​ទុ​ក្ខម​សុខវេទនា​បែបនេះ​ចុះ​។​
 ​[​២២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​ពោល​ថា​ ​ភិក្ខុ​ទាំងអស់​ ​ត្រូវ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ដូច្នេះ​ក៏ទេ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​តថាគត​នឹង​បាន​ពោល​ថា​ ​ភិក្ខុ​ទាំងអស់​ ​មិន​ត្រូវ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ ​ដូច្នេះ​ក៏ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ទាំងឡាយ​ណា​ ​ជា​អរហន្ត​ខីណាស្រព​ ​មាន​ព្រហ្មចរិយ​ធម៌​នៅ​រួចហើយ​ ​មាន​
ថយ | ទំព័រទី ៣៩៣ | បន្ទាប់