ហើយ​អាសវៈ​ទាំងឡាយ​ពួក​ខ្លះ​ ​របស់​បុគ្គល​នោះ​ ​ក៏​អស់​ទៅ​ ​ទាំង​សទ្ធា​ ​ក៏​បុគ្គល​នោះ​តាំង​មាំ​ ​មាន​ឫសគល់​ ​ប្រតិស្ឋាន​ខ្ជាប់ខ្ជួន​ ​ក្នុង​ព្រះ​តថាគត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​សទ្ធា​វិមុត្ត​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​ភិក្ខុ​នេះឯង​ ​ត្រូវតែ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ត្រាតែ​លោក​មាន​អាយុ​នេះ​ ​សេព​នូវ​សេនាសនៈ​ដ៏​សមគួរ​ ​គប់​នូវ​កល្យាណមិត្ត​ ​ទូន្មាន​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ​កុលបុត្ត​ទាំងឡាយ​ ​ដែល​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោកុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោកុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពិចារណា​ឃើញ​នូវ​ផល​ ​នៃ​សេចក្តី​មិន​ប្រមាទ​នេះឯង​ ​របស់​ភិក្ខុ​នេះ​ច្បាស់​ហើយ​ ​បាន​ជា​ពោល​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវតែ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​។​
 [​២៣៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ចុះ​បុគ្គល​ឈ្មោះ​ ​ធម្មា​នុ​សារី​ ​តើ​ដូចម្តេច​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ពួក​មួយ​ ​ក្នុង​សាសនា​នេះ​ ​មិនបាន​ពាល់ត្រូវ​ ​នូវ​វិមោក្ខ​ទាំងឡាយ​ដ៏​ល្អិត​ ​មិន​មាន​រូប​ ​ព្រោះ​កន្លង​ផុត​រូប​ដោយ​កាយ​ទេ​ ​គ្រាន់តែ​ឃើញ​ ​(​នូវ​អរិយសច្ច​ធម៌​)​ ​ដោយ​ប្រាជ្ញា​ប៉ុណ្ណោះ​
ថយ | ទំព័រទី ៣៩៩ | បន្ទាប់