ហើយ​អាសវៈ​ទាំងឡាយ​ពួក​ខ្លះ​ ​នៃ​បុគ្គល​នោះ​ ​ក៏​អស់​ទៅ​ ​ទាំង​ពួក​ធម៌​ ​ដែល​តថាគត​សំដែង​ហើយ​ ​ក៏​គួរ​ដល់​កិរិយា​សំឡឹង​មើល​ ​ដោយ​ប្រាជ្ញា​របស់​បុគ្គល​នោះ​ ​ព្រមទាំង​បុគ្គល​នោះ​ ​មានធម៌​នេះ​គឺ​ ​សទ្ធិន្ទ្រិយ​ ​វី​វិ​យិន្ទ្រិយ​ ​សតិ​ន្ទ្រិយ​ ​សមា​ធិន្ទ្រិយ​ ​បញ្ញិ​ន្ទ្រិយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​នេះ​ ​ហៅថា​ ​ធម្មា​នុ​សារី​ ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​ថា​ ​ភិក្ខុ​នេះឯង​ ​ត្រូវតែ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​ត្រាតែ​លោក​មាន​អាយុ​នេះ​ ​សេព​នូវ​សេនាសនៈ​ដ៏​សមគួរ​ ​គប់​នូវ​កល្យាណមិត្ត​ ​ទូន្មាន​នូវ​ឥន្ទ្រិយ​ទាំងឡាយ​ ​ពួក​កុលបុត្ត​ ​ចេញ​ចាក​ផ្ទះ​ ​ចូល​ទៅកាន់​ផ្នួស​ ​ដោយ​ប្រពៃ​ ​ដើម្បី​ប្រយោជន៍​ ​ដល់​លោកុត្តរធម៌​ណា​ ​ក៏បាន​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​លោកុត្តរធម៌​នោះ​ ​ដែល​ជាទីបំផុត​ ​នៃ​ព្រហ្មចរិយ​ធម៌​ ​ដោយ​ប្រាជ្ញា​ខ្លួនឯង​ ​ក្នុង​បច្ចុប្បន្ន​ ​ហើយ​សម្រេចសម្រាន្ត​នៅ​ ​ដោយ​ឥរិយាបថ៤​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពិចារណា​ឃើញ​នូវ​ផល​ ​នៃ​សេចក្តី​មិន​ប្រមាទ​នេះឯង​ ​របស់​ភិក្ខុ​នេះ​ច្បាស់​ហើយ​ ​បាន​ជាត​ថា​គត​ ​ពោល​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវតែ​ធ្វើ​កិច្ច​ ​ដោយ​សេចក្តី​មិន​ប្រមាទ​ទៀត​។​
ថយ | ទំព័រទី ៤០០ | បន្ទាប់