កាលបើ​ចងចាំ​ធម៌​ ​(​នោះ​)​ ​ហើយ​ ​ទើប​ពិចារណា​រក​សេចក្តី​ ​លុះ​ពិចារណា​រក​សេចក្តី​ ​នៃ​ធម៌​នោះ​ហើយ​ ​ធម៌​ទាំងឡាយ​ ​តែង​គួរ​ដល់​កិរិយា​លៃលក​មើល​ ​កាលបើ​មានការ​លៃលក​មើល​ហើយ​ ​ឆន្ទៈ​ក៏​កើតឡើង​ ​បុគ្គល​នោះ​ ​លុះ​មាន​ឆន្ទៈ​កើត​ហើយ​ ​ទើប​ព្យាយាម​ ​លុះ​ព្យាយាម​ហើយ​ ​រមែង​ស្ទង់​មើល​ ​លុះ​ស្ទង់​មើល​ហើយ​ ​រមែង​តំ​កល់​ទុក​ ​មានចិត្ត​បញ្ជូន​ទៅ​ ​(​កាន់​ព្រះនិព្វាន​)​ ​ធ្វើឲ្យ​ជាក់ច្បាស់​ ​នូវ​បរម​សច្ច​ ​ដោយ​នាមកាយ​ ​ទាំង​បាន​ចាក់ធ្លុះ​ឃើញច្បាស់​ ​នូវ​បរម​សច្ច​នោះ​ ​ដោយ​ប្រាជ្ញា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​សទ្ធា​នោះ​ ​មិន​មាន​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ចូល​ទៅ​រក​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ចូល​ទៅ​អង្គុយ​ជិត​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ផ្អៀង​ចុះ​ ​នូវ​សោត​បសាទ​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ស្តាប់ធម៌​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​ចងចាំ​ធម៌​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការពិចារណា​សេចក្តី​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ការ​សំឡឹង​នូវ​ធម៌​នោះ​ ​ក៏​មិន​មាន​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឆន្ទៈ​នោះ​ ​ក៏​មិន​មាន
ថយ | ទំព័រទី ៤០៣ | បន្ទាប់