ព្រះអង្គ​ប្រសើរ​បំផុត​ ​ដោយ​សីលាទិគុណ​ ​ព្រះអង្គ​ជា​សារថី​ទូន្មាន​បុរស​ ​ព្រះអង្គ​ជា​សាស្តា​ ​របស់​ពួក​ទេវតា​ ​និង​មនុស្ស​ ​ព្រះអង្គ​ត្រាស់​ដឹង​សច្ចធម៌​ ​ព្រះអង្គ​បំបាត់​បង់​ត្រៃភព​ ​ដូច្នេះ១​ ​ជា​អ្នកមាន​សេចក្តី​ខ្មាស​ ​រមែង​អៀនខ្មាស​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​និង​មនោ​ទុច្ចរិត​ ​រមែង​អៀនខ្មាស​ចំពោះ​ការ​ជួប​ប្រសប់​អកុសលធម៌​ដ៏​លាមក១​ ​ជា​អ្នកមាន​សេចក្តី​តក់ស្លុត​ ​រមែង​តក់ស្លុត​ចំពោះ​កាយទុច្ចរិត​ ​វចីទុច្ចរិត​ ​និង​មនោ​ទុច្ចរិត​ ​រមែង​តក់ស្លុត​ចំពោះ​ការ​ជួប​ប្រសប់​អកុសលធម៌​ដ៏​លាមក១​ ​ជា​ពហុស្សូត​ ​ទ្រទ្រង់នូវ​ចំណេះ​ ​សន្សំទុក​នូវ​ចំណេះ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​ពីរោះ​បទ​ដើម​ ​ពីរោះ​បទ​កណ្តាល​ ​ពីរោះ​បទ​ចុង​ ​ប្រកបដោយ​អត្ថ​ ​និង​ព្យញ្ជនៈ​ ​រមែង​ប្រកាស​ព្រហ្មចរិយ​ធម៌​ ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​លោក​បាន​ស្តាប់​មក​ច្រើន​ ​បាន​ទ្រទ្រង់​ទុក​ ​បាន​ចាំស្ទាត់​រត់មាត់​ ​បាន​ចូលចិត្ត​ច្បាស់លាស់​ ​បាន​យល់​ច្បាស់​ដោយ​ទិដ្ឋិ​ ​គឺ​បញ្ញា១​ ​ជា​អ្នក​ផ្តួចផ្តើម​សេចក្តី​ព្យាយាម​ ​ដើម្បី​លះ​អកុសលធម៌​ ​ដើម្បី​បំពេញ​កុសលធម៌​ ​ជា​អ្នកមាន​កម្លាំង​ព្យាយាម​ ​ខ្មីឃ្មាត​មុតមាំ​ ​មិន​ដាក់ធុរៈ​ចោល​ ​ចំពោះ​កុសលធម៌​ទាំងឡាយ១​ ​ជា​អ្នកមាន​សតិ​
ថយ | ទំព័រទី ៤៧ | បន្ទាប់