ប្រកប​ព្រមដោយ​សតិ​ ​និង​បញ្ញា​ដ៏​ឧត្តម​ ​ជា​អ្នក​នឹករលឹក​ ​ចាំ​បាន​ ​នូវ​អំពើ​ដែល​ខ្លួន​ធ្វើ​យូរហើយ​ ​និង​សំដី​ដែល​ខ្លួន​និយាយ​យូរហើយ១​ ​ជា​អ្នកមាន​ប្រាជ្ញា​ ​រមែង​ប្រកបដោយ​ប្រាជ្ញា​ ​ជា​គ្រឿង​ដឹង​ច្បាស់​ ​នូវ​ការ​កើតឡើង​ ​និង​សូន្យ​ទៅ​ ​(​នៃ​ខន្ធ៥​)​ ​និង​បញ្ញា​សម្រាប់​ទំ​លាយ​បង់​ ​នូវ​គំនរ​លោភៈ​ ​ទោសៈ​ ​មោហៈ​ ​ដ៏​ប្រសើរ​ ​ទាំង​ជា​គ្រឿង​ដឹង​ ​នូវ​ការ​អស់​ទៅ​ ​នៃ​កង​ទុក្ខ​ ​ដោយ​ប្រពៃ១​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​ដែល​ជា​អ្នក​ប្រកបដោយ​សប្បុរិសធម៌​ ​ទាំង៧ប្រការ​ ​យ៉ាងនេះ​ឯង​។​
 [​៣២​]​ ​បពិត្រ​មហា​នាម​ ​ចុះ​អរិយសាវ័ក​ ​ជា​អ្នក​បាន​ដូចប្រាថ្នា​ ​នូវ​ឈាន​ទាំង៤​ ​ដែល​អាស្រ័យ​ចិត្ត​ដ៏​ថ្លៃថ្លា​ ​ជាហេតុ​នៃ​ការ​នៅជា​សុខ​ ​ក្នុង​បច្ចុប្បន្ន​ ​ជា​អ្នក​បាន​ដោយ​មិន​លំបាក​ ​បាន​ដោយ​ងាយ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​ ​ស្ងាត់​ចាក​អកុសលធម៌​ទាំងឡាយ​ ​ចូលកាន់​បឋមជ្ឈាន​ ​ដែល​ប្រកបដោយ​វិតក្កៈ​ ​និង​វិចារៈ​ ​មាន​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​វិវេក​ ​ព្រោះ​រម្ងាប់​វិតក្កៈ​ ​និង​វិចារៈ​ ​ក៏​ចូលកាន់​ទុតិយជ្ឈាន​ ​ជាទី​ផូរផង់​ប្រព្រឹត្តទៅ​ក្នុង​សន្តាន​ ​មាន​ភាវៈ​នៃ​ចិត្ត​ដ៏​ប្រសើរ​ ​គ្មាន​វិតក្កៈ​ ​និង​វិចារៈ​ ​មានតែ​បីតិ​ ​និង​សុខៈ​ ​ដែល​កើតអំពី​សមាធិ​ ​ព្រោះ​លះបង់​បីតិ​ចេញ​ ​ជា​បុគ្គល​ព្រងើយ​ផង​ ​មានសតិ​
ថយ | ទំព័រទី ៤៨ | បន្ទាប់