និងសម្បជញ្ញៈផង ទទួលសេចក្តីសុខ ដោយនាមកាយផង ចូលកាន់តតិយជ្ឈាន ដែលព្រះអរិយៈទាំងឡាយសរសើរថា បុគ្គលដែលបានតតិយជ្ឈាន ហើយតែងមានចិត្តព្រងើយ ជាអ្នកមានស្មារតី មានប្រក្រតី នៅជាសុខ ព្រោះលះបង់សេចក្តីសុខផង លះបង់សេចក្តីទុក្ខផង ព្រោះរលត់សោមនស្ស និងទោមនស្សអំពីមុនផង លោកក៏បានចូលកាន់ចតុត្ថជ្ឈាន ឥតទុក្ខ ឥតសុខ មានសតិ ដែលកើតអំពីឧបេក្ខាដ៏បរិសុទ្ធ។ បពិត្រមហានាម អរិយសាវ័ក ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយ យ៉ាងនេះឯង។
[៣៣] បពិត្រមហានាម កាលណាអរិយសាវ័កជាអ្នកបរិបូណ៌ដោយសីលយ៉ាងនេះ ជាអ្នកគ្រប់គ្រងទ្វារ ក្នុងឥន្ទ្រិយទាំងឡាយយ៉ាងនេះ ជាអ្នកស្គាល់ប្រមាណក្នុងភោជនយ៉ាងនេះ ជាអ្នកប្រកបដោយការភ្ញាក់រឭកយ៉ាងនេះ ជាអ្នកប្រកបដោយសប្បុរិសធម៌ ទាំង៧ប្រការយ៉ាងនេះ ជាអ្នកបានដូចប្រាថ្នា នូវឈានទាំង៤ ដែលអាស្រ័យចិត្តដ៏ថ្លៃថ្លា ជាហេតុនៃការនៅជាសុខ ក្នុងបច្ចុប្បន្ន ជាអ្នកបានដោយមិនលំបាក បានដោយងាយយ៉ាងនេះ បពិត្រមហានាម អរិយសាវ័កនេះ ព្រះបរមគ្រូ