ព្រះមានព្រះភាគ​ ​ត្រាស់​ថា​ ​ម្នាល​គហបតី​ ​អាការ​ ​ភេទ​ ​និង​និមិត្ត​ ​របស់​អ្នក​ ​នៅ​ប្រាកដជា​របស់​គហបតី​នៅឡើយ​ទេតើ​។​ ​បោ​ត​លិយ​គហបតី​តប​ថា​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ដូច្នោះ​មែនហើយ​ ​តែថា​ ​ការងារ​គ្រប់​ចំពូក​ ​ខ្ញុំ​ព្រះអង្គ​ឈប់​ ​លែង​ធ្វើ​ហើយ​ ​ជំនួញ​ទាំងអស់​ ​ខ្ញុំ​ព្រះអង្គ​កាត់ចោល​ហើយ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សួរ​ថា​ ​ម្នាល​គហបតី​ ​ការងារ​គ្រប់​ចំពូក​ ​ដែល​អ្នក​ឈប់​ ​លែង​ធ្វើ​ហើយ​ ​ជំនួញ​ទាំងអស់​ ​ដែល​អ្នក​កាត់ចោល​ហើយ​ ​តើ​ដូចម្តេច​។​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​មត៌ក​ណា​ ​គឺ​ទ្រព្យសម្បត្តិ​ ​ស្រូវ​ ​អង្ករ​ ​ឬ​ប្រាក់​មាស​ ​ដែល​មាន​ក្នុង​លោក​នេះ​ ​មត៌ក​តាំង​អស់នោះ​ ​ខ្ញុំ​ព្រះអង្គ​ប្រគល់ឲ្យ​កូន​អស់ហើយ​ ​ខ្ញុំ​ព្រះអង្គ​ ​លែង​ទូន្មាន​ដាស់តឿន​ ​លែង​ឃាត់ខាំង​ ​ក្នុង​ការងារ​ទាំងនោះ​ហើយ​ ​នៅ​មានតែ​គ្រឿង​ស៊ី​ ​និង​គ្រឿង​ស្លៀកដណ្តប់​ប៉ុណ្ណោះ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ការងារ​គ្រប់​ចំពូក​ ​ខ្ញុំ​ព្រះអង្គ​ឈប់​ ​លែង​ធ្វើ​ហើយ​ ​បពិត្រ​ព្រះ​គោតម​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​កាត់ចោល​ហើយ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​គហបតី​ ​អ្ន​លពោល​ផ្តាច់​បង់​ជំនួញ​ ​ដោយ​ចំណែក​ផ្សេង​ ​ការ​ផ្តាច់​បង់​ជំនួញ​ក្នុង​វិន័យ​ ​របស់​ព្រះ​អរិយៈ​ ​ដោយ​ចំណែក​ផ្សេង​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​ការ​ផ្តាច់​បង់​ជំនួញ​ ​ក្នុង​វិន័យ
ថយ | ទំព័រទី ៥៨ | បន្ទាប់