របស់​ព្រះ​អរិយៈ​ ​តើ​ដូចម្តេច​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ការ​ផ្តាច់​បង់​ជំនួញ​ក្នុង​វិន័យ​ ​របស់​ព្រះ​អរិយៈ​ ​យ៉ាងណា​ ​សូម​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែងធម៌​ ​ដល់​ខ្ញុំ​ព្រះអង្គ​ ​យ៉ាងនោះ​ឲ្យ​ទាន​។​ ​ម្នាល​គហបតី​ ​បើ​ដូច្នោះ​ ​អ្នក​ចូរ​ស្តាប់​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ ​ដោយ​ប្រពៃ​ចុះ​ ​តថាគត​ ​នឹង​សំដែង​។​ ​បោ​ត​លិយ​គហបតី​ ​ទទួល​ព្រះពុទ្ធដីកា​ ​របស់​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 [​៣៨​]​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​គហបតី​ ​ធម៌៨ប្រការ​នេះឯង​ ​រមែង​ប្រព្រឹត្តទៅ​ ​ដើម្បី​ផ្តាច់​បង់​ជំនួញ​ ​ក្នុង​វិន័យ​របស់​ព្រះ​អរិយៈ​ ​ធម៌៨ប្រការ​ ​តើ​ដូចម្តេច​ ​បុគ្គល​ ​ព្រោះ​អាស្រ័យ​ការ​មិន​សម្លាប់សត្វ​ ​ទើប​លះបង់​ការ​សម្លាប់សត្វ​ចេញ​បាន​ ​ព្រោះ​អាស្រ័យ​ការ​កាន់​យក​តែ​ទ្រព្យ​ដែលគេ​ឲ្យ​ ​ទើប​លះបង់​ការ​កាន់​យក​ទ្រព្យ​ដែលគេ​មិន​ឲ្យ​ ​ចេញ​បាន​ ​ព្រោះ​អាស្រ័យ​សច្ចវាចា​ ​ទើប​លះបង់​មុសាវាទ​ចេញ​បាន​ ​ព្រោះ​អាស្រ័យ​ពាក្យ​មិន​ញុះញង់​ ​ទើប​លះបង់​ពាក្យ​ញុះញង់​ចេញ​បាន​ ​ព្រោះ​អាស្រ័យ​សេចក្តី​មិន​លោភលន់​ ​ទើប​លះបង់​សេចក្តី​លោភលន់​ចេញ​បាន​ ​ព្រោះ​អាស្រ័យ​សេចក្តី​មិន​គ្នាន់ក្នាញ់​ ​គឺ​មិន​និន្ទា​ ​ទើប​លះបង់​សេចក្តី​គ្នាន់ក្នាញ់​ ​គឺ​និន្ទា​ចេញ​បាន​
ថយ | ទំព័រទី ៥៩ | បន្ទាប់