ដក់​ថ្នក់​ផង​ ​កាលនោះ​ ​មាន​បុរស​ជា​គំរប់​ពីរ​ ​ជា​អ្នក​ត្រូវការ​ដោយ​ផ្លែ​ ​ស្វែងរក​ផ្លែ​ ​ត្រាច់​ទៅ​ស្វែងរក​ផ្លែ​ ​ក៏​កាន់​យក​ដឹង​ដ៏​មុត​ ​ដើរមក​ដល់​ ​បុរស​នោះ​ ​ចូល​ទៅកាន់​ដងព្រៃ​នោះ​ ​ហើយ​ឃើញ​ដើមឈើ​នោះ​ ​មាន​ផ្លែ​ផ្អែម​ផង​ ​មាន​ផ្លែ​ច្រើន​ផង​ ​ទើប​បុរស​នោះ​ ​គិត​យ៉ាងនេះ​ថា​ ​ឈើ​នេះឯង​ ​មាន​ផ្លែ​ផ្អែម​ ​មាន​ផ្លែ​ច្រើន​ផង​ ​សូម្បី​ផ្លែ​ណាមួយ​ ​មិន​ជ្រុះ​ចុះ​លើ​ផែនដី​ឡើយ​ ​ឯ​អាត្មាអញ​ ​ក៏​មិន​ចេះ​ឡើងដើមឈើ​ឡើយ​ ​បើ​ដូច្នោះ​ ​មានតែ​អាត្មាអញ​ ​កាប់​ដើមឈើ​នេះ​ត្រង់​គល់​ ​ហើយ​ទំពាស៊ី​ត្រាតែ​ឆ្អែត​ផង​ ​ដក់​ថ្នក់​ផង​ ​លុះ​បុរស​នោះ​គិត​ហើយ​ ​ក៏​កាប់​ដើមឈើ​នោះ​ត្រង់​គល់​ ​ម្នាល​គហបតី​ ​អ្នក​សំគាល់​សេចក្តី​នោះ​ ​ថាដូចម្តេច​ ​បុរស​ដែល​ឡើងដើមឈើ​មុនគេ​នោះ​ ​បើ​មិន​ចុះ​មក​ដោយ​រហ័ស​ទេ​ ​កាលដែល​ដើមឈើ​នោះ​រលំ​ចុះ​ ​គប្បី​បាក់ដៃ​ ​បាក់ជើង​ ​បំបាក់​អវយវៈ​តូច​ធំ​ណា​នីមួយ​ ​របស់​បុរស​នោះ​ ​បុរស​នោះ​ ​គប្បី​ដល់​សេចក្តី​ស្លាប់​ ​ឬ​សេចក្តី​ទុក្ខ​ជិតនឹង​ស្លាប់​ ​ព្រោះ​ផ្លែឈើ​នោះ​ ​ជាហេតុ​ ​មែនឬទេ​។​ ​ព្រះករុណា​ព្រះអង្គ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​ ​តែង​ពិចារណា​ដូច្នេះ​ថា​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ហើយ​ថា​ ​
ថយ | ទំព័រទី ៧៨ | បន្ទាប់