កាម​ទាំងឡាយ​ ​មាន​ឧបមា​ដោយ​ផ្លែឈើ​ ​មានទុក្ខ​ច្រើន​ ​មាន​សេចក្តី​ចង្អៀតចង្អល់​ច្រើន​ ​ទោស​មាន​ច្រើនប្រការ​ ​ក្នុង​កាម​ទាំងនេះ​ ​យ៉ាងនោះ​ឯង​ ​អរិយសាវ័ក​ឃើញ​សេចក្តី​នេះ​ ​តាមពិត​ ​ដោយ​ប្រាជ្ញា​ដ៏​ប្រពៃ​យ៉ាងនេះ​ហើយ​ ​ក៏​លះបង់​ឧបេក្ខា​ ​ដែល​មាន​សភាព​ផ្សេងគ្នា​ ​អាស្រ័យ​អារម្មណ៍​មាន​សភាព​ផ្សេងគ្នា​ ​ហើយ​ចំរើន​ឧបេក្ខា​ ​ដែល​មាន​សភាព​តែមួយ​ ​អាស្រ័យ​អារម្មណ៍​មាន​សភាព​តែមួយ​ ​និង​ឧបេក្ខា​ជាទី​រលត់​ទៅ​នៃ​ឧបាទាន​ ​ជា​លោកាមិសៈ​ ​មិន​មាន​សេសសល់​ ​ដោយ​ប្រការ​ទាំងពួង​។​
 [​៥៤​]​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​នោះ​ឯង​ ​អាស្រ័យ​សេចក្តី​បរិសុទ្ធ​នៃ​សតិ​ ​ដែល​កើតអំពី​ឧបេក្ខា​ ​ដ៏​ប្រសើរ​នេះឯង​ ​ហើយ​រលឹក​នូវ​បុព្វេ​និវាស​ច្រើនប្រការ​ ​គឺ​ ​រលឹក​បាន១ជាតិ​ខ្លះ​ ​២ជាតិ​ខ្លះ​។​បេ​។​ ​រលឹក​នូវ​បុព្វេ​និវាស​ច្រើនប្រការ​ ​ព្រមទាំង​អាការ​ ​ព្រមទាំង​ឧទ្ទេស​ ​ដោយ​ប្រការ​ដូច្នេះ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​នោះ​ឯង​ ​អាស្រ័យ​សេចក្តី​បរិសុទ្ធ​នៃ​សតិ​ ​ដែល​កើតអំពី​ឧបេក្ខា​ដ៏​ប្រសើរ​នេះឯង​ ​ហើយ​ឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​កើតឡើង​ ​ជា​សត្វ​ថោកទាប​ ​ឧត្តម​ ​មាន​វណ្ណៈ​ល្អ​ ​មាន​វណ្ណៈ​អាក្រក់​ ​មាន​គតិ​ល្អ​ ​មាន​គតិ​អាក្រក់​។​បេ​។​ ​ក៏​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​ប្រព្រឹត្តទៅ​តាមកម្ម​ ​ដោយ​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​ហួស​ចក្ខុ​របស់​មនុស្ស​សាម័ញ្ញ​។​ ​ម្នាល​គហបតី​ ​អរិយសាវ័ក​នោះ​ឯង​ ​អាស្រ័យ​
ថយ | ទំព័រទី ៧៩ | បន្ទាប់