ធ្វើឲ្យ​នៅសល់​តែ​ទីនៅ​ ​ដូចជា​ទីនៅ​នៃ​ដើមត្នោត​ ​ជាស​ភាវៈ​ដល់​នូវ​ការ​សាបសូន្យ​ ​មាន​សភាវៈ​មិនកើត​ឡើង​តទៅ​ ​ម្នាល​ជីវកៈ​ ​បើ​អ្នក​និយាយ​អាស្រ័យហេតុ​នេះ​ ​តថាគត​ ​ក៏​យល់ព្រម​នូវ​ពាក្យ​នេះ​ ​របស់​អ្នក​ដែរ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ខ្ញុំ​ព្រះអង្គ​ ​និយាយ​អាស្រ័យហេតុ​ហ្នឹងឯង​។​
 [​៥៩​]​ ​ម្នាល​ជីវកៈ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ចូល​ទៅ​នៅ​អាស្រ័យ​នឹង​ស្រុក​ ​ឬ​និគម​ណាមួយ​។​ ​ភិក្ខុ​នោះ​ ​មានចិត្ត​ប្រកបដោយ​ករុណា​។​បេ​។​ ​មានចិត្ត​ប្រកបដោយ​មុទិតា​.​.​.​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ផ្សាយ​ទៅកាន់​ទិសទី១​ ​ទិសទី២​ ​ទិសទី៣​ ​ទិសទី៤​ ​ផ្សាយ​ទៅកាន់​ទិស​ខាងលើ​ ​ទិស​ខាងក្រោម​ ​និង​ទិស​ទទឹង​ ​មានចិត្ត​ប្រកបដោយ​ឧបេក្ខា​ ​ជា​ចិត្តទូលាយ​ ​ដល់​នូវ​សភាព​ធំ​ ​ប្រមាណ​មិនបាន​ ​មិន​មាន​វេរា​ ​មិន​មាន​ព្យាបាទ​ ​ផ្សាយ​ទៅកាន់​សត្វលោក​ទាំងពួង​ ​ដោយ​អាការ​ទាំងពួង​ ​ក្នុង​ទី​ទាំងពួង​។​ ​គហបតី​ ​ឬ​គហបតិ​បុត្ត​ ​ក៏​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​និមន្ត​ដោយ​ភត្ត​ ​ដើម្បី​ឆាន់​ក្នុង​ថ្ងៃស្អែក​ ​ម្នាល​ជីវកៈ​ ​កាលបើ​ភិក្ខុ​មានប្រាថ្នា​ ​ក៏​ទទួល​និមន្ត​។​ ​លុះ​កន្លង​រាត្រី​នោះ​ទៅ​ ​ភិក្ខុ​នោះ​ ​ស្លៀក​ស្បង់​ ​ប្រដាប់​បាត្រ​ ​
ថយ | ទំព័រទី ៨៧ | បន្ទាប់