និងព្រះនាងសកុលា ចូលទៅគាល់ព្រះបាទបសេនទិកោសល ក្នុងកន្លែងសម្រាប់សោយ ហើយបានពោលពាក្យនេះថា បពិត្រមហារាជ បើដូច្នោះ សូមព្រះអង្គ ថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ តាមពាក្យរបស់ខ្ញុំម្ចាស់ទាំងឡាយផង សូមទ្រង់សួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខផងថា បពិត្រព្រះអង្គដ៏ចំរើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ហើយសួរ នូវការមិនមានអាពាធ ការមិនមានទុក្ខ ការក្រោកទៅមកបានរហ័សរហួន ព្រះកាយពល ការគង់នៅជាសុខសាន្ត។
[៣៣៤] គ្រានោះ ព្រះបាទបសេនទិកោសល សោយព្រះក្រយាស្ងោយ ក្នុងវេលាព្រឹករួចហើយ ទើបចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ ដោយគោរព ហើយគង់ក្នុងទីដ៏សមគួរ។ លុះព្រះបាទបសេនទិកោសល គង់នៅក្នុងទីដ៏សមគួរហើយ ទើបក្រាបទូលព្រះមានព្រះភាគ យ៉ាងនេះថា បពិត្រព្រះអង្គដ៏ចំរើន នាងសោមា និងនាងសកុលា សូមថ្វាយបង្គំព្រះបាទទាំងគូ នៃព្រះមានព្រះភាគ ដោយសិរ្យៈ ទូលសួរនូវការមិនមានអាពាធ