ចូល​មក​គាល់​ព្រះមានព្រះភាគ​។​ ​បុរស​នោះ​ ​ទទួល​ព្រះ​ឱង្ការ​ ​របស់​ព្រះបាទ​បសេនទិកោសល​ថា​ ​ព្រះករុណា​ថ្លៃ​វិសេស​ ​ហើយ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ត្រង់​ទី​ដែល​ព្រះអង្គ​គង់​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ដោយ​គោរព​ ​ហើយ​អង្គុយ​នៅក្នុង​ទី​ដ៏​សមគួរ​។​ ​លុះ​បុរស​នោះ​ ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​បាន​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះបាទ​បសេនទិកោសល​ ​ថ្វាយបង្គំ​ព្រះបាទ​ទាំងគូ​ ​របស់​ព្រះមានព្រះភាគ​ ​ដោ​យសិរ្យៈ​ ​ហើយ​ទ្រង់​សួរ​នូវ​ការ​មិន​មាន​អាពាធ​ ​ការ​មិន​មានទុក្ខ​ ​ការ​ក្រោក​ទៅមក​បាន​រហ័សរហួន​ ​ព្រះ​កាយពល​ ​ការ​គង់នៅ​ជា​សុខ​ ​ហើយ​ទ្រង់​ត្រាស់​ ​យ៉ាងនេះ​ ​តទៅទៀត​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ឮ​ថា​ថ្ងៃនេះ​ ​ព្រះបាទ​បសេនទិកោសល​ ​កាលបើ​ទ្រង់​សោយ​ព្រះ​ក្រយាស្ងោយ​ ​ក្នុង​វេលា​ព្រឹក​រួចហើយ​ ​វេលា​ខាងក្រោយ​ភត្ត​ ​ទ្រង់​នឹង​ចូល​មក​គាល់​ព្រះមានព្រះភាគ​។​ ​
 [​៣៣៣​]​ ​ព្រះ​ភគិនី​ ​(​ជាប​ជា​បតី​)​ ​ព្រះនាម​សោ​មា​ ​និង​ព្រះ​នា​មសកុ​លា​ ​បានឮ​ថា​ ​ថ្ងៃនេះ​ ​ព្រះបាទ​បសេនទិកោសល​ ​កាល​ទ្រង់​សោយ​ព្រះ​ក្រយាស្ងោយ​ ​ក្នុង​វេលា​ព្រឹក​រួចហើយ​ ​ខាងក្រោយ​ភត្ត​ ​ទ្រង់​នឹង​ស្តេច​ទៅ​គាល់​ព្រះមានព្រះភាគ​។​ ​លំដាប់នោះ​ ​ព្រះនាង​សោ​មា​ ​
ថយ | ទំព័រទី ៤៨៩ | បន្ទាប់