សេចក្តី​លូតលាស់​ឡើង​ ​និង​សេចក្តី​រេចរិល​ចុះ​ ​មិន​មាន​ឡើយ​។​ ​ដូច​រមូរ​នៃ​អម្បោះ​ ​ដែលគេ​បោះចោល​ទៅ​ ​តែង​រសាយ​អស់​ ​(​ត្រឹមតែ​កំណត់​អម្បោះ​ប៉ុណ្ណោះ​)​ ​យ៉ាងណាមិញ​ ​ជនពាល​ក្តី​ ​ជន​ជា​បណ្ឌិត​ក្តី​ ​ដែល​អន្ទោល​ទៅ​ ​ត្រាច់​រង្គាត់​ទៅ​ ​(​ក្នុង​សង្សារ​អស់​កំណត់​នេះ​ហើយ​)​ ​នឹង​ធ្វើ​នូវ​ទីបំផុត​ ​នៃ​ទុក្ខ​បាន​ ​ដូច្នេះ​ឯង​។​
 ​[​៦៣​]​ ​ម្នាល​សន្ទ​កៈ​ ​វិញ្ញូ​បុរស​ ​តែង​ពិចារណា​ក្នុង​ដំណើរ​នោះ​ ​ដូច្នេះ​ថា​ ​គ្រូ​ដ៏​ចំរើន​នេះ​ ​តែង​និយាយ​យ៉ាងនេះ​ ​យល់ឃើញ​យ៉ាងនេះ​ថា​ ​កាយ​ ​គឺ​ពួក​ទាំង៧នេះ​ ​គ្មាន​នរណា​ធ្វើកើត​ ​គ្មាន​វិធី​ធ្វើកើត​ ​គ្មាន​នរណា​និម្មិត​ដោយ​ឫទ្ធិ​បាន​ ​គ្មាន​នរណា​សាង​កើត​ ​ជាស​ភាព​អារ​ ​តាំងនៅ​ដូចជា​កំពូលភ្នំ​ ​ឋិតនៅ​មាំ​ដូចជា​សសរ​គោល​ ​កាយ​ទាំងនោះ​ ​មិន​ញាប់ញ័រ​ ​មិន​ប្រែប្រួល​ ​មិន​បៀតបៀន​គ្នានឹងគ្នា​ ​មិន​អាច​ធ្វើគ្នា​នឹងគ្នា​ឲ្យបាន​សុខ​ ​ឬ​បាន​ទុក្ខ​ ​ឬ​ទាំង​សុខ​ ​ទាំង​ទុក្ខ​បាន​ឡើយ​ ​កាយ​ ​គឺ​ពួក​ទាំង៧​ ​តើ​ដូចម្តេច​ខ្លះ​ ​គឺ​ពួក​ធាតុដី១​ ​ពួក​ធាតុទឹក១​ ​ពួក​ធាតុភ្លើង១​ ​ពួក​ធាតុខ្យល់១​ ​សេចក្តី​សុខ១​ ​សេចក្តី​ទុក្ខ១​ ​ជីវិត១​ ​គ្រប់​ជា៧​ ​កាយ​ ​គឺ​ពួក​ទាំង៧នេះ​ ​គ្មាន​នរណា​ធ្វើកើត​ ​គ្មាន​វិធី​ធ្វើកើត​ ​គ្មាន​នរណា​និម្មិត​ ​ដោយ​ឫទ្ធិ​បាន​ ​គ្មាន​នរណា​សាង​កើត​ ​ជាស​ភាព​អារ​ ​តាំងនៅ​ដូចជា​កំពូលភ្នំ​ ​ឋិតនៅ​មាំ​ដូចជា​សសរ​គោល​ ​កាយ​ទាំងនេះ​ ​មិន​ញាប់ញ័រ​ ​មិន​
ថយ | ទំព័រទី ១១០ | បន្ទាប់